ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ២នាក់ ករណីប្រើប្រាស់គ្រឿងញៀន

10 ខែ មុន 59 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ០១និង ៥០ នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកំ លាំងសហប៉ុស្តិ៍នៃអធិការដ្ធាននគរ បាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចផ្លូវសហពន្ធរុស្សី ភូមិ ៣ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ
១ ឈ្មោះ បន រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រទឹកកក ស្នាក់នៅក្នុងរោងចក្រ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
២ ឈ្មោះ ទូច វាសនា ភេទប្រុស អា យុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួល សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿង ញៀនចំនួន០១កញ្ចប់តូច (ចាប់យក ពីឈ្មោះ បន រស្មី)។

បច្ចុប្បន្នជនសង្សយ័កំពុងឃាត់ខ្លួន នៅអធិការដ្ធាននគរបាលខណ្ឌដូន ពេញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!