ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបសង្វៀនជល់មាន់ដុះស្លែ២កន្លែង ក្នុងខេត្តកំពត លិចលឺដំណឹងមិនប្រក្រតី!

6 ខែ មុន 1099 តូ សុផល

ខេត្តកំពត៖  លើកនេះ មិនមែនលំៗទេ ចាប់ទាំងមនុស្ស និងវត្ថុតាង ព្រោះកន្លងទៅស្ទើរតែគ្រប់ការចុះ បង្ក្រាបកម្រឃាត់បានអ្នកញៀនល្បែងណាស់ និយាយអោយចំគឺទៅតែបង្អើលតែប៉ុណ្ណោះ តែលើកនេះ បងៗសមត្ថកិច្ច ចាប់មែនទែន។

នៅថ្ងៃអាទិត្យ ០៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង០០ នាទី កម្លាំងអន្តរាគមន៍ខេត្តកំពត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកបន្ទាយមាស បានបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ។

ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥ នាក់ និងដកហូតបានមាន់ជល់ចំនួន ០៤ ក្បាល ជញ្ជីងថ្លឹងមាន់ចំនួន ០១ ស៊ុមមាន់ចំនួន ០២ និងម៉ូតូចំនួន ០២ គ្រឿង ។
១.ឈ្មោះ កន សូយ ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិស្រែកាន់ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។
២.ឈ្មោះ ពៅ សុភត្រា ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិ តាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ។
៣.ឈ្មោះ សៀន ចាន់ធឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិ ប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ។
៤.ឈ្មោះ កុយ រដ្ឋា ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ។
៥.ឈ្មោះ មុត ខេមរា ភេទប្រុសអាយុ ៣ ៥ឆ្នាំ នៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

គួររំលឹកដែរថា កាលពីថ្ងៃ នៅថ្ងៃអាទិត្យ ០២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ៣០ នាទី កម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច បានបង្ក្រាបល្បែង ស៊ីសង (ជល់មាន់ ) នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ។  រឹបអូសបាន :
ស៊ុមមាន់ចំនួន ០៧ស៊ុម  សត្វមាន់ចំនួន ០១ក្បាល  កន្ត្រកដាក់សត្វមាន់០៥  ម៉ូតូតួប្រុសចំនួន០២ គ្រឿង  និង ចានផ្តិលលេងអាប៉ោង០១សម្រាប់ ។

ប្រភពពីអ្នកញៀនល្បែងបានលួចខ្សឹបខ្សៀវប្រាប់សាច់ញាតថា គ្រាន់តែម៉ូតូមួយគ្រឿងសោះ បងៗប៉ូលីស កាប់ឯងអស់៣០០ដុល្លារ ពិតជាមិនធម្មតាមែន ចឹងបានរាល់ពេលបង្ក្រាបពួកគាត់មិនសូវរវល់ដេញចាប់ មនុស្សោះ សង្វាតធ្វើម៉េចអោយតែបានវត្ថុតាង ដូចជា៖ លុយ ម៉ូតូ ឡាន ទូរស័ព្ទ និង មាន់ជាដើម។

ជុំវិញដំណឹងខ្សឹបខ្សៀវពីការយកលុយ៣០០ដុល្លារជាថ្នូរនិងការលស់វត្ថុតាងនេះ អង្គភាពព័ត៌មាន TNN មិនទាន់ទទួលការបំភ្លឺពីលោកអធិការស្រុកកំពង់ត្រាចនៅឡើយ ដោយពុំមានលេខទំនាក់ទំនង។ TNN ស្វាយគមន៍រាល់ការបកស្រាយបំភ្លឺពីលោកអធិការជុំវិញការចោទប្រកាន់ខាងលើដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។  ទំនាក់ទំនងលេខ 0974444174 / 0963899997

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ