ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ា ម៉ុង ឬទ្ធី ស្ទើរធ្លាក់ថ្លើម ក្រោយសង្គ្រោះមនុស្សខុស! សមត្ថកិច្ចជួយចាប់ផង ជូនរង្វាន់១ពាន់ដុល្លារ!

1 ឆ្នាំ មុន 1752 តូ សុផល

ខេត្តព្រះសីហនុ៖ ក្រោយជួបរឿងហួសចិត្តមួយនេះ ឧកញ៉ា ម៉ុង ឬទ្ធី បានប្រកាសអោយជួយសមត្ថកិច្ច ជួយចាប់យុវជនម្នាក់ ដែលបានលួចម៉ូតូមួយគ្រឿងពីកម្មករធ្វើការជាមួយគ្នាក្នុង ទីតាំងកសិកម្មមួយកន្លែង ​នៅភ្នំសែនដី ​ខេត្ត​កំពង់​ស្ពឺ កាលពីកន្លងទៅ។

ខាងក្រោមនេះ ជាសារទាំងស្រុងរបស់ ឧកញ៉ា ម៉ុង ឬទ្ធី៖

ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់ម៉ឺននាក់​មានជួប​បញ្ហា​បន្តិចបន្តួច​តែមិន​ធ្ងន់ធ្ងរ​ពេក ជាចុងក្រោយ​នេះមាន ក្មេង​ប្រុស​ម្នាក់​ចេះតែ​ឆាត​មកសុំ​ រកការងារ​ធ្វើ​ដោយ​សុំតែបាយហូប​ ស្នាក់នៅ​មិនយកប្រាក់ខែទេ ​ពេល នេះកំពង់តែ​ដាច់បាយ​ជិត​ស្លាប់​ហើយ​ ដោយក្តី​មេត្តា​អាណិត​អាសូរ​ក៏​សម្រេច​ចិត្ត​ទទួល​យកមក​អោយ ចូលបំរើការងារ​ ខាងផ្នែកកសិកម្ម​នៅភ្នំសែនដី​ខេត្ត​កំពង់​ស្ពឺ​ ដោយផ្ត​ល់អាហារហូបចុកបីពេល​ ផ្ទះ​ស្នាក់ នៅ​ ប្រាក់150$មួយខែ​ថែមទៀត​ បានតែ​រយៈ​ពេល​៧ថ្ងៃ​ពី  ពី​ថ្ងៃ​ទី​១៨ដល់​ថ្ងៃ​ទី​២៤វេលា​ម៉ោង១រសៀល​ លោក វី​ហ្គោ បាន​ខ្ចីម៉ូតូ​ម៉ាកលែតតម្លៃ1.450$​រ បស់​កម្មករ​ដូចគ្នា​យកទៅបាត់​ស្រម៉ោល​ ។

ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​ទៅសមត្ថកិច្ច​បើស្គាល់ឬ​ឃើញ​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ ​ចាប់វាមក​ផ្តន្ទា​ទោស​ខ្ញុំ​និង​ជូន​រង្វាន់​1.000$ បន្ថែម​ជា​មួយ​ម៉ូតូ​ដែល​វា​ឆបោកនេះផងដែរ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ