ព្រឹតិ្តការណ៍ថ្មីៗ

យុវត្តីម្នាក់ ត្រូវជនល្មោភកាម រំលោភ រួចវាយផ្តាច់ជីវិតនិងឈើជ្រុង! 

3 ខែ មុន 746 តូ សុផល

ខេត្តរតនគិរី៖  ពិតជាសាហាវមែន! យុវតីម្នាក់ ត្រូវជនល្មោភកាម រំលោភសម្លាប់ ក្នុង ចំណុចចំការកៅស៊ូ របស់ឈ្មោះ ចាប ណារិន ស្ថិតក្នុងភូមិ ពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ០០នាទី នៅព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ ២០១៨ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ រ៉ន សេងហ៊ង ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅភូមឃុំកើតហេតុខាងលើ ប្រកបមុខរបរកម្មករជៀជ័រកៅស៊ូ។

ម្តាយជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានបាត់ចេញពីផ្ទះនៅក្នុងចំការកៅស៊ូ តាំងពីវេលាម៉ោង ប្រហែល ១០និង០០ព្រឹកនៅថ្ងៃទី២៤ខែមិនា២០១៨ ពួកគាត់បាននាំគ្នា ដើររកដែរតែរកមិនឃើញ ។

លុះដល់វេលាម៉ោងប្រហែល៩ និង០០ព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៨ ទើបពួកគាត់ បាននាំគ្នាដើររក ក៏ប្រទះឃើញសាកសពកូនរបស់គាត់ដេកស្លាប់នៅក្នុងគុម្ពចេកចុងចំការកៅស៊ូ ដែលមានចង្ងាយ ពីផ្ទះ(ផ្ទះចំការ)ប្រហែល៦០០ម៉ែតហើយគាត់បានឃើញសាកសពកូនរបស់គាត់ដេកស្លាប់ដោយសំរាតខោចេញពីខ្លួន។

ក្នុងនោះ សំភារះបាត់បង់ ទូរស័ព្ទម៉ាក អាយខល ចំនួន១គ្រឿង-ខោ ខៅប៊យជើងវែងមួយ។

ដកហូតសំភារៈរួមមានៈ កងដៃកាឡៃ ១កង(របស់ជនរងគ្រោះ) ខ្សែករ កាឡៃ ១ខ្សែ (របស់ជនរងគ្រោះ)
ស្បែកជើងផ្ទាត់ ១គូ ដំបងឈើជ្រុង (ដៃរណែង)១ មានជាប់ឈាម

តាមលទ្ធផលនៃការធ្វើ កោសល្យវិច្ច័យបានអោយដឹងថា ជនរងគ្រោះត្រូវបានជន សង្ស័យ រំលោភហើយ វាយសំលាប់តែម្តង។ ក្រោយពិនិត្យរួចបានធ្វើការប្រគល់សាកសពទៅអោយជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នការិយាល័យជំនាញបានសហការជាមួយកំលាំងអធិការស្រុកអូរយ៉ាដាវកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមនីតិវិធី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ