ព្រឹតិ្តការណ៍ថ្មីៗ

កូនស្រីម្ចាស់ផ្ទះសំណាក់ ហូលីដេរ ត្រូវបុគ្គលឹកចាប់រំលោភបានសម្រេច ២ថ្ងៃក្រោយទើបបែកការ

8 ខែ មុន 2302 តូ សុផល

ភ្នំពេញ៖ កូនស្រីបង្កើតម្ចាស់ផ្ទះសំណាក់ ហូលីដេរ ត្រូវបុគ្គលឹករបស់ខ្លួនចាប់រំលោភបានសម្រេចចំនួនមួយលើកខណៈដែលឪពុកម្តាយមិននៅផ្ទះ

២ថ្ងៃក្រោយមមកទើបបែកការទើបឪពុកនារីរងគ្រោះចាប់ជនល្មើសយកមកប្រគល់ឲ្យសមត្ថកិច្ច។កាលពីព្រឹកថ្ងៃ សៅរ៍ ៨ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ហូលីដេរ ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ផល ណាផា​ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាអ្នកគិតលុយក្នុងផ្ទះសំណាក់ ហូលីដេរ និងស្នាក់នៅទីនោះបន្ទប់លេខ១A ជាន់ផ្ទាល់ដី មានស្រុកកំណើត ភូមិកំពង់លាវ ឃុំលេខ២ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះមានឈ្មោះ លី សុខដានេ (ល.ស.ដ.ន) អាយុ១៥ឆ្នាំត្រូវជាកូនម្ចាស់ផ្ទះសំណាក់យីហោ ហូលីដេរ។
យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានឲ្យដឹងថានៅមុនថ្ងៃកើតហេតុកន្លងមកនាងតែងតែដើរទៅគាស់បន្ទប់ជនសង្ស័យដើម្បីសុំខ្ចីទូរស័ព្ទដៃរបស់គាត់មកលេងហ្គេមលុះដល់ថ្ងៃទី២២ខែមីនាឆ្នាំ២០១៨រូបនាងបានដើរទៅខ្ចីទូរស័ព្ទពីជនសង្ស័យម្តងទៀតដោយថ្ងៃនោះឪពុកម្តាយរបស់នាងមិននៅផ្ទះទេគឺទៅខេត្តបាត់ដំបង។នាងបន្តទៀតថានៅថ្ងៃដដែលនាងក៍ដើរទៅគួសទ្វារបន្ទប់ជនសង្ស័យក្នុងបំណងខ្ចីទូរស័ព្ទមកលេងហ្គេមដូចលើកមុនពេលនោះស្រាប់តែជនសង្ស័យបានទាញដៃនាងចូលទៅក្នុងបន្ទបរបស់គេហើយបានធ្វើសកម្មភាពចាប់ស្រាតខោរអាវនាងរួចរំលោភរហូតបានសម្រេចចំនួន១លើកតែម្តងពេលនោះនាងខំរើបំរាស់ដែតែរើមិនរួច។

នារីរងគ្រោះបន្តថា នៅពេលដែលជននោះធ្វើសកម្មភាពរំលោភរួចនាងក៍ស្លៀកសម្លៀកបំពាក់ហើយក៍ដើរចេញមកខាងក្រៅពេលនោះជនសង្ស័យបានដើរមកកន្លែងនាងអង្គុយហើយនាងក៍និយាយថាចាំមើលខ្ញុំប្រាប់ឪពុកម្តាយខ្ញុំ!ពេលនោះជនសង្ស័យឈ្មោះ ផល ណាផា​ បានប្រាប់នាងថាកុំប្រាប់គាត់អីបើប្រាប់គាត់បានអីមកវិញយ៉ាងច្រើនបានត្រឹមជាប់គុកហ្នឹង។ទើបនៅទី២៤ខែមីនាឆ្នាំ២០១៨ នាងក៍ប្រាប់ពីដំណើររឿងឲ្យឪពុកម្តាយដឹងហើយឪពុកនាងបាននាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកុច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើនារីរងគ្រោះពិតប្រាកដមែនបានសម្រេចចំនួនមួយលើកប៉ុន្តែគ្មានការបំខិតបំខំទេ។
បច្ចប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់បន្តតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!