ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានអញ្ជើញជួប សំណេះសំណាលជា មួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនា តូចលេខ ៨២៧ និងវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដ ខេត្ដកោះកុង

6 ខែ មុន 136 តូ សុផល

ខេត្តកោះកុង៖ ព្រឹកថ្ងៃសៅរ៍ ៨កើត ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ចបានអញ្ជើញជួប សំណេះសំណាលជា មួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនា តូចលេខ ៨២៧ និងវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដ ខេត្ដកោះកុង ។

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំសេចក្ដីផ្ដាំផ្ញើរសួរសុខទុក្ខ និងក្ដីនឹក រលឹកពីសំណាក់ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ចំពោះ​មេ​បញ្ជាការ មេបញ្ជាការង នាយ​នគរបាល នាយនគរបាលរង និង​ពល​នគរបាល​ទាំងអស់នាពេលនេះ។

លោកជំទាវបានបន្តទៀតថា ការចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ នាពេលនេះ គឺ​ជា​ភស្តុតាង​បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​តែង​តែស្រឡាញ់ កងទ័ព កងនគរបាល​យើង និងបញ្ជាក់ពីចលនា​ស្នេហា​ជាតិ និងការពារជាតិ របស់​ប្រជាជន​យើ​ង​ទាំង​មូលបានដែលកំពុង​ក្លាយ​ជា​ចលនា​ជាតិ​មួយ យ៉ាង​ខ្លាំងក្លា។ ប្រជាជន​យើង​ទូទាំង​ប្រទេស គ្រប់​​និន្នា​​ការនយោបាយ បានឯកភាព និង​គាំទ្រ​យ៉ាងពេញ​ទំហឹង​​ ចំពោះ​គោល​នយោបាយរបស់​រាជរដ្ឋាភិបាល លើ​ការការពារ​បូរណភាព​​ដែន​ដី​ប្រឆាំង​នឹង​ការឈ្លាន​ពាន​ពី​បរទេស។
លោកជំទាវក៏បានផ្តល់អានុសាសន៍ដូចតទៅ៖

១. សូមពង្រឹងស្មារតីជឿរជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល​ និង​ការ​ពារ​សមិទ្ធផលនានា ដែលចេញពីការបោះឆ្នោតសកល​ ជាពិសេស ​ត្រូវ​ការពា​ររ​ដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត និងប្រឆាំងមានឱកាស​ផ្តួល​រំលំ​​រាជរដ្ឋាភិបាល​តាម មធ្យោបាយ​ណាមួយ​បានជាដាច់ខាត។

២. ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិមាតុភូមិ ហ៊ាន​ធ្វើ​ពលីកម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហហេតុជាតិ មាតុភូមិ និង​​ប្រជាជន និង​ចេះរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នាជាធ្លុង​មួយ។

៣. ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវ ឈ្លានពានទឹកដីបានសូម្បីតែមួយចំអាម តែមិនត្រូវឈ្លានពាន​ប្រទេស ជិតខាង​ឡើយ និង​ត្រូវបង្កើនស្មារតីសាមគ្គីភាពក្នុងនាមជាប្រទេស ជិតខាងល្អ។

៤. សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ ជា​ប្រចាំ និងប្រកាន់​ខ្ជាប់​នូវ​វិន័យ​របស់​​កងទ័ព រក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយស​ថ្លៃថ្នូ សក្តិសម​ជា​កង​ទ័ព​ជាតិបំរើប្រជាជន។

៥. សូមយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មជាមួយកាកបាទ​ក្រហម​កម្ពុជា និង​អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយប្រជាជន ក្នុងករណី​មាន​គ្រោះមហន្តរាយ​។

៦. ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាព គឺជាប្រភពថាមពល ដ៏​ស័ក្ដិសិទ្ធ។

៧. ត្រូវត្រៀមខ្លួនប្រយុទ្ធជានិច្ច ដោយត្រៀមគ្រប់យុទ្ធោបករណ៍សឹក​ និង​ហ្វឹកហាត់កាយសម្បទាឲ្យមានសុខភាពរឹងមាំ ដើម្បី​​​គាំទ្រ​ដល់​ការប្រយុទ្ធ​ឲ្យ​បាន​ស័ក្ដិសិទ្ធ និងដើម្បីការពារបូរណភាពដែនដី។

៨. ត្រូវចេះចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំដើម្បីលើកកំពស់ ជីវភាពរស់នៅ ឲ្យ​កាន់តែល្អប្រសើរ និងចេះថែទាំសម្អាតអនាម័យក្នុងទីធ្លា និង​ការិយាល័យ នៃ​មូលដ្ឋាន​អង្គភាព។

៩. សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រអាណត្តិទី ៦ ដែលនឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី​​២៩ ​ខែកក្កដា ឆ្នាំ២០១៨​ ​នាពេលខាងមុខនេះ « គឺសមាជិកម្នាក់ សម្លេងឆ្នោតមួយសន្លឹក » ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា មានតែ​គណបក្ស​ប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមាន សមត្ថភាពការពារ​សុខ​សន្តិភាព ការពារ​អធិបតេយ្យភាពជាតិ និង បន្តរក្សាបាននូវការ​អភិវឌ្ឍន៍​គ្រប់បែបយ៉ាង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ