ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់សកម្មក្នុងរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចបង្ក្រាប

5 ខែ មុន 78 តូ សុផល

ភ្នំពេញ ៖ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនសង្ស័យចំនួន ០៤ នាក់ ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យ សម្បត្តិរបស់ប្រជាបពលរដ្ឋ) ចំនួន ០៨ ករណី ៖

ករណីទី ១- អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ) កាលពីថ្ងៃទី ២២-០៣-២០១៨ វេលាម៉ោងប្រហែល ១៩,៥០ នាទី នៅចំណុចមុខផ្ទះលេខ៥៧ ផ្លូវលេខ១៦៣ ក្រុមទី ២៤ ភូមិទី៣ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
-ជនរងគ្រោះ
-ឈ្មោះ នៅ រតនា ភេទ ស្រី អាយុ ៤៨ ឆ្នាំ ជនជាតិ ខ្មែរ
ស្នាក់នៅផ្ទះលេខ ៥៧ ផ្លូវ១៦៣ ភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ
មុខរបរនៅផ្ទះ
សម្ភារៈបាត់បង់
-ទូរសព្ទ័ដៃ ចំនួន០២ គ្រឿង ម៉ាក IPhone7Plus ពណ៌ ខ្មៅ ស៊ីមកាតលេខ ០១២ ៨៤៧ ៤៩០ និងម៉ាកIPone5 ពណ៌ ស ស៊ីមកាតលេខ ០១២ ២៥៥ ១៧៩ ។
-ប្រាក់ដុល្លារ ចំនួន ២,៣០០ ដុល្លារអាមេរិក
-ប្រាក់រៀល ៥០០,០០០ រៀល
-ប្រាក់ដុល្លារអូស្រ្តាលី ចំនួន ៥០០
ករណីទី ២- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបស្ពាយ ពណ៌ ខ្មៅ ) កាលពីថ្ងៃទី ១៩-០៣-២០១៨ វេលាម៉ោងប្រហែល ១៦,០០ នាទី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦៨ ផ្លូវលេខ ១២៨ ភូមិ៨ ក្រុមទី ១៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
-ជនរងគ្រោះ
-ឈ្មោះនួន ច័ន្ទផល្លា ភេទ ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ
-ស្នាក់នៅ ផ្ទះលេខ ២៥៧ ផ្លុវលេខ ១១០ សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ
-មុខរបរ បុគ្គិលរោងចក្រ
សម្ភារៈបាត់បង់
-កុំព្យូទ័រយួរដៃ ម៉ាក ACER
-ប្រាក់ដុល្លារចំនួន ៨១០ ដុល្លារអាមេរិក
-ប្រាក់រៀលចំនួន ១០ ម៉ឺនរៀល
និងឯកសារមួយចំនួន
ករណីទី ៣- អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ) កាលពីថ្ងៃទី ១៨-០៣-២០១៨ វេលាម៉ោងប្រហែល ០៧.៣៥ នាទី នៅចំណុចកណ្តាលផ្លូវលេខ៦១៦កែង២៨៧ មុខផ្ទះលេខ៣១ ផ្លូវលេខ៦១៦ ក្រុម៨៦ ភូមិ ១៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
-ជនរងគ្រោះ
-ឈ្មោះ ស៊ុម ផល្លី ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ
-ស្នាក់នៅផ្ទះលេខ ១៦ ផ្លូវលេខ៦១៨ ក្រុម ៨៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន ។
សម្ភារៈបាត់បង់
-កាបូបដៃ ពណ៌ខ្មៅ ១
-ប្រាក់រៀល ៥០ ម៉ឺនរៀល
-ប្រាក់ដុល្លារ ៤០ ដុល្លារអាមេរិក
-ទូរសព្ទ័ដៃចំនួន ០២ ម៉ាក IPhone X និងម៉ាក IPhone 6
-ឯកសារមួយចំនួន
ករណីទី៤ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ) កាលពីថ្ងៃទី ២០-០៣-២០១៨ វេលាម៉ោង០៦,៣០នាទី នៅចំណុច លើស្ពានអាកាស៧មករា ផ្លូវ១២៨ ក្រុម ២៣ សង្កាត់ ទឹកល្អក់ ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះ
-ឈ្មោះ សែ រដ្ឋា ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ
-ស្នាក់នៅផ្ទះលេខ០៨០B ផ្លូវលំ ក្រុម ២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-មុខរបរ និស្សិត
-សម្ភារៈបាត់បង់
-ប្រាក់រៀល ១០ ម៉ឺនរៀល
-ចិញ្ចៀនផ្លាកទីន ២វង់
-ក្រវិលផ្លាកទីន១គូ
-ឯកសារផ្សេងៗ មួយចំនួន
ករណីទី ៥- -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាតាបស្ពាយ ) កាលពីថ្ងៃទី ០៨-០៣-២០១៨ វេលាម៉ោងប្រហែល ០៦,៣០ នាទី នៅចំណុចភ្លើងស្តុបផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៦ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ ) កាលពីថ្ងៃទី ១០-០៣-២០១៨ វេលាម៉ោងប្រហែល ១៦,០០ នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្រ្តី ផ្លូវសហពន្ធ័រុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ករណីទី៧ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ) កាលពីថ្ងៃទី ១៥-០៣-២០១៨ វេលាម៉ោងប្រហែល ១៣,០០ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៨ -អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ ) កាលពីថ្ងៃទី ០៩-០៣-២០១៨ វេលាម៉ោងប្រហែល ១៨,០០ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនបាន
១-ឈ្មោះ ថៃ ពិសិដ្ឋ ហៅ ខ្ចៅ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវមិនចាំលេខ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ
២-ឈ្មោះ ហ៊ូ គីមហាប់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សថ្នាក់ទី ១១A វិទ្យាល័យសន្ធរម៉ុក
-ស្នាក់នៅមិនពិតប្រាកដ
៣-ឈ្មោះ ស៊ឹម គឹមនិត ហៅ ធូ គឹមនិត ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យព្រែកឯង ថ្នាក់ទី១០C
-ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
៤-ឈ្មោះ ធិន សេងហាក់ ហៅ ហាក់Z ហៅ តួ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ សិស្សវិទ្យាល័យច្បារអំពៅ ថ្នាក់ទី ១២ C២
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
១-ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ក្រហម សេរីឆ្នាំ ២០១៧
-លេខតួ ៩០០៣២៤១ លេខម៉ាស៊ីន ៩០០៣៤៤៩
-ស្លាកលេខភ្នំពេញ ១GU-៩៨៤១
២-ម៉ូតូម៉ាក SUZUKI Nex ពណ៌ ស ឆ្នាំផលិត ២០១៨
-លេខតួ ៣៣៤៦៦៣
-លេខម៉ាស៊ីន ៣៣៤៦៦៣
-ពាក់ស្លាកលេខ ភ្នំពេញ ១GY ១៤០២
៣-ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ ទឹកប្រាក់ ឆ្នាំផលិត ២០១៨
-លេខតួ-លេខម៉ាស៊ីន ៥១៩៤៣៨៥
-ពាក់ស្លាកលេខ ភ្នំពេញ ១GX ២៣៣៨
ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ
-កុំព្យូទ័រយួរដៃ ម៉ាក ACER
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ