ព្រឹតិ្តការណ៍ថ្មីៗ

មានតំរ៉ុយខ្លះហើយពី មេក្លោងបំផ្លាញព្រៃលិច នៅខេត្តសៀមរាប!

4 ខែ មុន 489 តូ សុផល

ខេត្តសៀមរាប៖ ក្រោយមន្ត្រីចម្រុះ ខេត្តសៀមរាប បានចុះទប់ស្កាត់ ករណីឈ្មួញ ហាក់ សេង ឈូសឆាយទន្ទ្រានកាន់កាប់ ដីព្រៃលិចទឹកវត្ថុតាងដែល សមត្ថកិច្ច រកឃើញមានឈ្មោះហាក់ សេង ជាម្ចាស់គ្រឿងចក្រផងនោះ ដូច្នេះហាក់ សេង អាចជាមេក្លោង បំផ្លាញព្រៃលិច នៅខេត្តសៀមរាប យ៉ាងមហន្តរាយ។

ប្រជាពលរដ្ឋក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីដែលបណ្ដោយឲ្យឈ្មួញឈ្មោះ ហាក់ សេង ប្រើគ្រឿងចក្រឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅ ចំណុចថ្លុកតាពេញ ភូមិវាល សង្កាត់ជ្រាវ ស្រេចតែអំពើចិត្ត។

ក្រោយពេល ប្រជាពលរដ្ឋ និងបណ្ដាញសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គម រិះគន់យ៉ាងពេញបន្ទុក ទើបកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះ បានចុះទៅឃាត់ខ្លួន គ្រឿងចក្រចំនួន៩គ្រឿង នៅកន្លែងកើតមានបទល្មើស ដោយផ្ទាល់តែម្តង។ បញ្ហានេះកំពុងត្រូវបាន ប្រជាពលរដ្ឋតាមដាន ដោយយកចិត្តទុកដាក់ ហើយអាចវាយតម្លៃទុកជាមុនថា ឈ្មួញឈ្មោះ ហាក់ សេង អាចគេចផុត ពីសំណាញ់ច្បាប់ជាមិនខាន។ មន្ត្រីថាឈ្មួញហាក់ សេង គេបានឈូសឆាយបំផ្លាញ ព្រៃលិចទឹកអស់ ប្រមាណ១ហិកតារួចជាស្រេចទៅហើយ។

ម្ចាស់គ្រឿងចក្រ ដែលជួលឲ្យអ្នកបើកបរ ឈូសឆាយ បំផ្លាញព្រៃលិចទឹកនោះ ត្រូវបានគេដឹងថាជាឈ្មួញឈ្មោះ ហាក់ សេង ដែលជាអ្នកលក់គ្រឿងបន្លាស់ រថយន្តនៅក្បែរភោជនីយដ្ឋាន ឡុក យីញ ក្នុងក្រុងសៀមរាប ហើយឈ្មួញម្នាក់នេះ អាចមានទំនាក់ទំនងជិតស្និទ្ធជាមួយ មន្ត្រីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់។ ទើបហ៊ានប្រើគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹកដោយគ្មានញញើតអ្វីទាំងអស់។

ប្រជាពលរដ្ឋ ក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប បានលើកឡើងថា ប្រសិនបើគ្មានការបើកដៃពីមន្ត្រីជំនាញពាក់ព័ន្ធ ទេនោះគឺឈ្មួ ញឈ្មោះ ហាក់ សេង មិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួនឡើយ។

ពលរដ្ឋសង្ឃឹមថា លោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប នឹងចាត់វិធានការ ទៅលើមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ ដែលអាចជាអ្នកឃុបឃិត ឲ្យឈ្មួញឈ្មោះ ហាក់ សេង ប្រើគ្រឿងចក្រឈូសឆាយទន្ទ្រាន កាន់កាប់ដីព្រៃលិចទឹក។

អង្គភាពព័ត៌មានយើង នៅមិនទាន់ ទទួលបានការបកស្រាយ បំភ្លឺលោកហាក់ សេង បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ៕ ប្រភព៖ SR

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ