ព្រឹតិ្តការណ៍ថ្មីៗ

បាញ់សម្លាប់សត្វទន្សោងគោព្រៃសត្វកម្រ​ ជាប់ខ្នោះហើយ រងការប្រមាថពីមហាជនទៀត!

6 ខែ មុន 1314 តូ សុផល

កំពង់ស្ពឺ៖ កងកម្លាំងកងរាជអាវុធហត្ថបានសហការណ៏បង្ក្រាបករណីបាញ់សត្វទន្សោងគោព្រៃឈ្មោល កាលពីវេលាម៉ោង២១ និង៤០នាទី យប់ថ្ងៃ ២២ ខែមិនា ឆ្នាំ២០១៨ នៅចំនុចភ្នំពពូលក្នុងព្រៃសហគមន៍ ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេតកំពង់ស្ពឺ សត្វដែលត្រូវគេបាញ់សម្លាប់មានទម្ងន់ចន្លោះពី ៤០០ទៅ៦០០គីឡូក្រាមឯណោះ ។

ហើយនេះជាសត្វកម្រដែលគួរឲ្យសោកស្តាយបំផុត ពីព្រោះសត្វប្រភេទនេះវាស្ទើផុតពូជទៅហើយ មិនគួរណាមានគេសម្លាប់វាបែបនេះសោះ ។

មនុស្សមួយក្រុមសមត្ថបានដកហូតបានរថយន្ត ២គ្រឿង អាវុធ០២ ដើម កែវឆ្លុះ ០៤ កែវត្រូវបានដកហូតពីក្រុមជនសង្ស័យ ។ ក្នុងនោះឃាត់ខ្លួនជនដែលបានបាញ់សម្លាប់សត្វព្រៃមានឈ្មោះ សូ សុីណា ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិ អង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដកហូតរថយន្តបានមួយគ្រឿង ម៉ាក VIGO ពត៏ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M 7435 សាច់ទន្សោង ១២០kgជើងមុខ ០២ ភ្លៅក្រោយ ០១ ។

ជនបង្កនិងវត្ថុតាង អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាកាតាមនិតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ