ព្រឹតិ្តការណ៍ថ្មីៗ

រូបភាពប្លែកភ្នែក២ខុសគ្នា ដែលខណ្ឌក្នុងរាជធានីភ្នំពេញគ្មាន តែខណ្ឌសែនសុខ បន្តថែរក្សារាប់ជំនាន់

1 ឆ្នាំ មុន 140 តូ សុផល

ភ្នំពេញ ៖ ប្រចាំគ្នាពេកទុកឲ្យកំណាត់ផ្លូវ ភ្លៀងធ្លាក់ទឹកដក់ ខ្យល់បក់ដីហុយកំណាត់ផ្លូវលេខ៩២ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ជាប់ព្រំប្រទល់ជាមួយភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ អស់រយៈពេលច្រើនខែច្រើនឆ្នាំកន្លងមកហើយ ទទួលរងការខូចខាត ទោះជាមានការសន្យា ពីខាងអាជ្ញាធរក្តី ពីក្រុមហ៊ុនឯកជនក្តី មកដល់ពេលនេះនិយាយលែងចេញ បែក្លាយទៅជារឿងមួយ ភ្លៀងធ្លាក់ទឹកដក់ ខ្យល់បក់ដីហុយ មិនថាខែប្រាំងឬវស្សានោះទេពិបាកក្នុងការធ្វើដំណើរ ពលរដ្ឋដែលមានលំនៅដ្ឋាន អមសងខាង ពិបាកទ្រាំនឹងដីហុយខ្មួលអ័ព្វ ពេលដែលរថយន្តឆ្លងកាត់ ខ្សល់បក់មកម្តងៗ ។

តាមប្រជាពលរដ្ឋបានលើកឡើងថា កន្លងមកខាងអាជ្ញាធរបានអះអាងថា ពលរដ្ឋកុំព្រួយ កំណាត់ផ្លូវ៩២ ជិតបានកសាងថ្មី ដោយក្រុមហ៊ុនសំណង់ផ្ទះល្វែងជួយសាងសង់ ព្រោះបុរីខាងលើក៏ប្រើប្រាស់ផ្លូវនេះដែរ តែផ្ទុយទៅវិញ រហូតមកដល់ពេលនេះ រដូវវស្សឆ្លងផុត ចូលមករដូវប្រាំងទៀតហើយ នៅតែមិនទាន់ឃើញខាងណាមកជួយ សម្រួល ឈូសឆាយ សាងសង់ផ្លូវដដែល ។

ពលរដ្ឋលើកឡើងទាំងត្អូញត្អែថា កំណាត់ផ្លូវខាងលើ ពេលរដូវភ្លៀងធ្លាក់ ទឹកដក់ ពេញជង្ហុក ភក់ជ្រាំ ជន់លិច ពិបាកធ្វើដំណើរឆ្លងកាត់ លុះមកដល់រដូវប្រាំងរាំងស្ងួត ថ្វីត្បិតអត់មានទឹកដក់ក៏ពិតមែន តែជង្ហុក ដីផុល ហុយខ្មួលពេលដែលរថយន្តឆ្លងកាត់ ឬខ្សល់បក់ម្តងៗ ពិបាកក្នុងការធ្វើដំណើរ និងជីវិតរស់នៅ ពោរពេញទៅដោយធូលីដីហុយ ។

ស្ថានភាពផ្លូវបែបនេះ បើតាមអ្វីដែលពលរដ្ឋធ្លាប់ដឹង ឮពីខាងក្រុមហ៊ុនផ្ទះល្វែង បានឲ្យដឹងថា អាជ្ញាធរ ជាអ្នកសិក្សាគម្រោយសាងសង់ផ្លូវ ក្នុងមូលដ្ឋានខាងលើ មិនមែនតួរនាទីរបស់ក្រុមហ៊ុនឡើយ ។

ផ្លូវលេខ៩២ រហូតមកដល់ពេលនេះ ទោះជាកន្លែងផ្សេងៗមានកិច្ចគម្រោងអភិវឌ្ឍន៍ច្រើនស្អេកស្កះក៏ដោយ ផ្លូវខាងលើ នៅតែ៩២ចាស់ដដែល ឥតមានអ្វីប្រែប្រួល វិវឌ្ឍន៍សោះ ពិបាកធ្វើដំណើរ ទាំងខែវស្សាទាំងខែប្រាំង ដោយសារការប្រចាំគ្នា រវាងអាជ្ញាធរជាមួយក្រុមហ៊ុនឯកជន ពលរដ្ឋវិញទេដែលជាអ្នករន្ទឹងរងចាំមើលការអភិវឌ្ឍន៍ក្នុងមូលដ្ឋានពួកគាត់ ។

ពលរដ្ឋ អ្នកតម្រូវការចំបាច់ប្រើប្រាស់ផ្លូវខាងលើ ដោយជួបផលលំបាកពេក ទទូចស្នើសុំទៅខាងអាជ្ញាធរ បើមិនបានចាក់បេតុងស្អាតដូចគេទេ បានត្រឹមឈូសឆាយពង្រាបឲ្យស្មើ ក៏អស់ចិត្តដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ