ព្រឹតិ្តការណ៍ថ្មីៗ

លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងកំពុងលាក់បាំងវង់អាប៉ោង១កន្លែងនៅភូមិរកា

1 ខែ មុន 554 តូ សុផល

បាត់ដំបង៖ទីតាំងអាប៉ោង បៀ មួយកន្លែងកំពុងបេីកលេងយ៉ាងរលូនរៀងរាល់យប់នៅភូមិរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង

មិនខ្លាចសមត្ថកិច្ចដោយសារម្ចាស់ទីតាំងបានបង់លុយអោយសមត្ថកិច្្ចដាក់ហោប៉ៅរួចរាល់ហេីយ។

ចំពោះទីតាំងមួយនេះចាប់ផ្តេីមប្រជុំជើងគ្នានៅវេលាម៉ោង១០ឬម៉ោង១១យប់ងាយស្រួលលាក់បាំងអ្នកសារព័ត៌មាននិងភ្នែកមហាជន។

ទីតាំងល្បែងសុីសងនោះគឺស្ថិតក្នុងផ្ទះឈ្មោះបាន(ហៅយាយបាន) ជាស្ត្រីមេម៉ាយដោយមានកូនស្រីីមុខរបងជាគ្រូបង្រៀន។

តេីលោកប៉ាង ហៀង អធិការក្រុងបាត់ដំបងមានបំណងបោសសំអាតនៅពេលណាទាន?

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលេីបានលួចបង្ហេីបថា៖ម្ចាស់ទីតាំងបង់លុយនិងត្រូវគ្នាជាមួយមេប៉ុស្តិ៍រសង្កាត់អូរម៉ាល់និងជាពិសេសអធិការក្រុងបាត់ដំបងតែម្តងទេីបក្រុមអ្នកញៀនល្បែងហ៊ាននាំគ្នាលេងដោយមិនខ្លាចសមត្ថកិច្ចឡើយ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ