ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិកូរ៉េម្នាក់ចងកសម្លាប់ខ្លួន ក្នុងខុនដូរយីហោ មេហ្សុង រូប៊ី

2 ឆ្នាំ មុន 45 តូ សុផល

ភ្នំពេញ៖ ជនជាតិកូរ៉េម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនដោយពុំដឹងមូលហេតុក្នុងបន្ទប់ហាត់ប្រាណ

ជាន់ទី៨បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជុំនាញចុះមកពិនិត្យ។
ករណីនេះបានភ្ញាក់ផ្អើលឡើង ថ្ងៃ សុក្រ ៧ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៧និង០០នាទីព្រឹកនៅក្នុងខុនដូរយីហោ មេហ្សុង រូប៊ី ជាន់ទី៨ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សត្ថកិច្ចប្រាប់ថា សពមានឈ្មោះ គួ ស៊ុងហៀង ភេទប្រុសអាយុ៣៨ឆ្នាំជាជនជាតិកូរ៉េ មកជួលបន្ទប់ស្នាក់នៅជាមួយនិងមិត្តភកិ្តជនជាតិកូរ៉េដូចគ្នាចំនួននាក់ក្នុងនោះមានស្រីម្នាក់ផងដែរក្នុងបន្ទប់លេខ៨០២ជាន់ទី៨ ក្នុងខុនដូរខាងលើ។ហើយបានមកស្នាក់ទីនេះអស់រយះពេលពីខែមកហើយជាមួយនិងមិត្តភកិ្តជនជាតិកូរ៉េដូចគ្នាចំនួននាក់ក្នុងនោះមានស្រីម្នាក់ផងដែ។

ប្រភពពីនារីម្នាក់ឈ្មោះ ឆាំ សម្ភស្ស អាយុ២៩ឆ្នាំស្នាក់នៅបន្ទបជួលភូមិទ្រុងមាន់សង្កាត់អូបែកក្អមនិងជាអ្នកមើលការខុសត្រូវនៅទីនោះបានឲ្យដឹងថាមុននិងមានការភ្ញាក់ផ្អើនោះនាងបានឡើងមកជាន់ខាងលើដើម្បីឆែកបន្ទប់ភ្ញៀវលុះទៅដល់បន្ទប់ហាត់ប្រាណស្រាប់តែប្រទះឃើញបុរសរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់មិនដឹងតាំពីពេលណានោះទេក្រោយមកនាងក៍បានរាយកាណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនត្យ ។

ក្រោយពីសមត្ថកិច្ចជុំនាញផ្នែកកោសលវិច្ច័យធ្វើការពិនិត្យលើសាកសពរួចបានសន្និដ្ឋានថាសពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែនហើយប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់