ព្រឹតិ្តការណ៍ថ្មីៗ

យូរៗដូចនាំគ្នាលេងលោ្ខន! ស្នងការអ្នកចាប់រី ឯលោកប៉ាង ហៀងអធិការក្រុងបាត់ដំបងព្យាយាមរក្សាទុក?

7 ខែ មុន 264 តូ សុផល

បាត់ដំបង៖ វង់អាប៉ោងដុះស្លែមួយកន្លែងជារបស់យាយ បាន មុខរបរជាគ្រូបង្រៀនត្រូវក្រុមបង្ការ បង្ក្រាបនៃស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង

ចុះបង្ក្រាបជាហេតុធ្វេីអោយលោកប៉ាង ហៀង អធិការក្រុងក្អួតឈាមមិនចេញដោយសារការពិតឃើញច្បាស់និងភ្នែក។

កិច្ចប្រតិបត្តិការបង្ក្រាបនេះឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់ក្នុងនោះមានស្ត្រីចំនួន៦នាក់រួមទាំងវត្ថុតាងមាន:គ្រាប់អាប៉ោងចំនួន៣ បៀ១ហ៊ូ ម៉ូតូ៤គ្រឿងនិងវត្ថុតាងមួយចំនួនទៀត។

ប្រភពព័ត៌មានបានអោយដឹងថា:ទីតាំងល្បែងសុីសងនេះត្រូវបាននគរបាលឡោមព័ទ្ធកាលពីវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៨នៅចំនុចភូមិរការ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ