ព្រឹតិ្តការណ៍ថ្មីៗ

លោកសក់ ច័ន្ទកញ្ញារិទ្ធ ដឹកនាំកម្លាំងមន្តី្រក្រោមឱវ៉ាទចុះរៀបចំសណ្តាប់ធ្នាប់ ផ្លូវ២០០៤

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ លោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ ដឹកនាំកម្លាំងមន្តី្រក្រោមឱវ៉ាទចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំបងប្អូនប្រជាពលរដ្ឋ ដែលបានរំលោភលើចំណីផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួន។

ចុះរៀបចំសណ្តាប់ធ្នាប់ នេះធ្វើឡើងនៅ កាល ពីម៉ោង១៥និង៣០នាទី រសៀលថ្ងៃទី០៩ សីហា ២០១៦ នៅ ចំណុចតាមបណ្តោយផ្លូវ២០០៤ស្ថិតនៅភូមិត្រពាំងឈូកនិងភូមិស្លែងរលើង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

លោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខបានមានប្រសាសន៍ថាការចុះរៀបចំសណ្តាប់ធ្លាប់ខាងថ្ងៃនេះគឺមានការចូលរួមពីសំណាក់ខាងសណ្តាប់ធ្នាប់ខណ្ឌមានខាងការិយាល័យអន្តរនិស័យខណ្ឌចូលរួមផងនិងផ្តោត សំខាន់គឺណែនាំ អោយបងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់សូមកុំយកចិញ្ចើមផ្លូវ សារធារណៈប្រកបអាជីវកម្ម ព្រោះនាំអោយមានការកកស្ទះចរាចណ៍ ប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយនិងសោភ័ណ្ឌភាពរាជធានី។

លោកបានបញ្ជាក់បន្ថែមទៀយថាសាលារាជធានីបានខិតខំពង្រីកផ្លូវ ដាក់ប្រព័ន្ធលូគឺ ក្នុងគោលបំណងសម្រួលការកកស្ទះ ជាពិសេស ចង់អោយនៅទូទាំងរាជធានីពោរពេញទៅដោយសោភ័ណ្ឌភាពល្អជាទីគយគន់ទាំងភ្ញៀវជាតិ និងអន្តរជាតិដូច្នេះ
សូមបងប្អូនទាំងអស់យោគយល់ និងអនុគ្រោះសហការល្អជាមួយអាជ្ញាធរមិនយកចិញ្ចើមផ្លូវសារធា រណះមកធ្វើអាជីវកម្មផ្ទាល់ខ្លួន និងស្ម័គ្រចិត្ត រុះរើខិតទៅខាងក្រោយដោយអោយទុកចិញ្ចើម ផ្លូវសំរាប់បងប្អូនដើរស្មើជើងផង។

ក្នុងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់ខាង លើយើងសង្កេតឃើញបងប្អូនដែលលក់ដូរតាមដងផ្លូវខាងលើចេះសហការណ៍ល្អមិនមានជំទាស់អ្វីឡើយដោយព្រមរុះរើរថយក្រោយដោយខ្លួនឯង។

imageimage imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ