ព្រឹតិ្តការណ៍ថ្មីៗ

បំបែក កន្លែងលួចលាក់ ជួញដូរសត្វព្រៃ ក្បែរផ្សារសែនមនោរម្យ 

7 ខែ មុន 176 តូ សុផល

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី ​២១​ខែមីនា​ឆ្នាំ​២០១៨​នេះ​ក្នុង​លំនៅស្ថាន​មួយកន្លែង​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សោម គឹម សាង ភេទ ស្រី ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​ក្រោម​ការសហការ​គ្នា​ពី​អង្គការ​វាយ​អេ​ត ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញារ​រង​ខេត្ត​ផងដែរ​ បានធ្វេីការចុះបង្ក្រាប ឃេីញ មានសត្វព្រៃ សរុបប្រមាណជាង១០០គីឡូ។

សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្រោយ​រកឃើញ​បំណែក​សត្វ​ទាំងនោះ ហេីយក៏ ​ឈានទៅដល់​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​សោម គឹម សាង ភេទ ស្រី អាយុ​២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្ថិតនៅ​ភូមិ កណ្តាល សង្កាត់ ស្ពាន​មាន​ជ​យ័ ក្រុង សែន​មនោ​រម្យ ខេត្ត មណ្ឌលគិរី​។

សត្វព្រៃ​ដែល​រកឃើញ​រួមមាន \១.​កាំ​ប្រ​ម៉ា ៥១.៥ គីឡូ ២.​ត្រកួត​រស់ ៤.៣០ គីឡូ ៣. កន្ធាយ​រស់ ០៤ គីឡូ​៥.​ក្តាន់​ញ៉ែង​៦.៣០ គីឡូ ៦.​ឆ្មាបា​ងាប់ ៥.៣០​គីឡូ​៧.​ឈ្លូស ៣២ គីឡូ​៨.​សំពោច​ងាប់ ២.៧០ គីឡូ​៩.​ពស់ព្រៃ​ងាប់ ១.៥០​គីឡូ​១០.​ក្រពះ​ប្រ​ម៉ា​០៣​សរុប​ចំនួន​១០​មុខស្មើ​១១២.៦​គីឡូ​និង​ក្រពះ​ប្រ​ម៉ា​ចំនួន​០៣​។

ក្រោយការបង្ក្រាប វត្ថុតាងរួមនិងម្ចាស់លក់បានធ្វេីការឃេាត់ខ្លួន ចំណែក សាច់សត្វ ត្រូវបានដុតចោលផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ