ព្រឹតិ្តការណ៍ថ្មីៗ

ចេះយកម៉ាស៊ីនថតបានវិញ កុំអីបរទេសអួតប្រាប់គ្នាគេថា ស្រុកខ្មែរសំបូរចោរឆក់ បាត់!

7 ខែ មុន 350 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃពុធ៥កើតខែចេត្រឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២១.០៣.២០១៨វេលាម៉ោង១២ម៉៣០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួន ជនសង្ស័យម្នាក់ (ក្នុងចំណោមបក្ខពួក០២នាក់) ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់ម៉ាសីុនថតរូបរបស់ជនបរទេស) នៅចំណុចផ្លូវលេខ ១៥៤ កែងផ្លូវព្រះសីុសុវត្តិភូមិទី២សង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះរិន មករា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។ចំណែកជនសង្ស័យ០១នាក់ទៀតជាបក្ខពួកបើកម៉ូតូម៉ាកស្មាស់ពណ៌សបានជិះគេចខ្លួនបាត់។

វត្ថុតាងចាប់យកបាន ម៉ាសីុនថតរូបពណ៌ខ្មៅចំនួន០១(បានប្រគល់អោយជនរងគ្រោះវិញ)។

ជនរងគ្រោះឈ្មោះGREGORY WHENMENភេទប្រុស៥៥ឆ្នាំជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ514115764 មុខរបរទេសចរណ៍ស្នាក់នៅសណ្ឋាគារអូខេបូទិកមានទីតាំងផ្ទះលេខ១៧៤ផ្លវលេខ១៩សង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ