ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តការណ៍សង្រ្កាន្តវត្តភ្នំ លើកទី២

3 ខែ មុន 181 តូ សុផល

ភ្នំំពេញ៖ រីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨!ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តការណ៍សង្រ្កាន្តវត្តភ្នំលើកទី២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ គ.ស.២០១៨ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។ សង្រ្កាន្តវត្តភ្នំលើកទី២ នឹងនាំមកជូនបងប្អូនសប្បាយជាមួយលែ្បងប្រជាប្រិយខ្មែរផ្សេងៗដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ ខាំប៉ិគក់ ពាំពងមាន់ អូសធៀងស្លា-ល- ការតាំងពិពណ៌សម្ភារផ្សេងៗក្នុងភូមិខ្មែរ និងមានការប្រគំតន្ត្រីសម័យវង់ធំផងដែរ។

សូមអញ្ជើញបងប្អូនទាំងអស់ ចូលរួមសប្បាយរីករាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំលើកទី២ រយៈពេល ០៣ថ្ងៃ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ