ព្រឹតិ្តការណ៍ថ្មីៗ

ល្បែងភ្នាល់កីឡាតាមប្រព័ន្ធអុីនធើណែត បេីកលេងយ៉ាងរលូនដោយគ្មានញញើតសមត្ថកិច្ចសូម្បីតែមួយសសៃសក់

7 ខែ មុន 521 តូ សុផល

បាត់ដំបង៖ ល្បែងភ្នាល់កីឡាតាមអុីនធឺណែតកំពុងលូតលាស់សារជាថ្មីនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដែលមានលោកអធិការក្រុង ប៉ាង ហៀង ជាម្ចាស់

ទឹកដីគ្មានវិធានការបង្ក្រាបសង្ស័យត្រូវដងត្រូវផ្លែជាមួយថ្នាក់លេីទើបទីតាំងបទល្មេីសប្រហេីនបេីកលេងយ៉ាងសុខស្រួល។

លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងបានមានប្រសាសន៍ថានឹងបង្ក្រាបប៉ុន្តែផ្ទុយទៅវិញមិនត្រឹមតែមិនបង្ក្រាបបែជាបណ្តោយអោយទីតាំងទាំងនោះកេីនឡើងលេីសដេីម។

លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន មិនគួរសម្ងំនៅស្ងៀមអោយលោកប៉ាង ហៀង ដេីរកាងល្បែងគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបងជាពិសេសសង្កាត់ស្វាយប៉ោតែម្តង។

ប្រភពព័ត៌មានបានអោយដឹងថា៖លោកប៉ាង ហៀង អធិការក្រុងបានដេីររអ៊ូដូចឃ្មុំប្រាប់អ្នកសារព័ត៌មានអែបអប អោបដៃ អោបជើងថាខ្លួនគ្មានកំហុស ចុះហេតុអ្វី អង្គភាព TNN រិះគន់មិនចេះចប់អញ្ចឹង?

គួររំលឹកសារថ្មីថា:លោកអធិការមិនបង្ក្រាបល្បែងភ្នាល់បាល់ទាំងអស់នោះនៅក្បែរខ្លួនផងគឺចាំតែស្រែកនិងធ្ងរដូចព្រាបដោយមិនប្រេីអំណាចរបស់ខ្លួនបង្ក្រាបហេីយលោកក៍មិនខ្ចីអើពើចំពោះទីតាំងដូចការលេីកឡើងខាលេីផងដែរ។

ដូច្នេះប្រសិនបេីអត្ថបទនេះមិនពិតលោកអធិការអញ្ជេីញលោកមេប៉ុស្តិ៍ស្វាយប៉ោ ឬអាជ្ញាធរពាក់ព័ន្ធនៅក្នុងសង្កាត់ចុះពិនិត្យតាមការគួរ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ