ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន! បាញ់ស្លាប់ម្នាក់ ចាប់បានម្នាក់ ករណីចោរលួចរថយន្ត នៅស្រុកបាទី

8 ខែ មុន 467 តូ សុផល

ខេត្តតាកែវ៖ ក្រុមចោលួចរថយន្ដមួយក្រុមបានធ្វើសកម្មភាពចូលលួចរថយន្ដក្នុងផ្ទះរបស់លោកអធិការរងស្រុកបាទី តែចៃដន្យម្ចាស់ដឹងទាន់ ស្រែកឆោឡោរនិងរាយការណ៍តាមវិទ្យុទាក់ទង ទើបធ្វើការឃាត់ខ្លួនរហូតឈានដល់ការផ្ទុុះអាវុធបណ្ដាលអោយស្លាប់ក្រុមចោម្នាក់ និងរងរបួសម្នាក់ ហេតុការណ៍បង្រ្កាបនេះដែបានកើតឡើងនៅវេលាម៉ោង០២ៈ៥៣នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក.ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ

នគរបាលស្រុកបាទីបានអោយដឹងថា៖ ជនសង្ស័យទី១ មានឈ្មោះ សែម ចាវ អាយុ២១ឆ្នាំ មានទីលំនៅភូមិ ខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ស្លាប់) និងទី២ មានឈ្មោះ សឿន ពៅ ហៅអ៊ឹបអាយុ២១ឆ្នាំ មានទីលំនៅភូមិស្ដុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាអ្នកបើកម៉ូតូ(រងរបួសធ្ងន់)

ចំណែកឯជនរងគ្រោះមានឈ្មោះ ណាំ សោភណ្ឌ័ មុខងារជាអធិការរង ស្រុកបាទីី មានទីលុះនៅក្នុងភូមិ រលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

បើតាមប្រភពពីកន្លែងកើតហេតុបានបង្ហើបប្រាប់ថា នៅវេលាកើតហេតុខាងលើ មានករណីចោរលួចរថយន្ដផ្ទះរបស់លោកអធិការរងស្រុកបាទី ភ្លាមនោះលោកបានស្រែកតាមវិទ្យុទាក់ទងអោយកម្លាំងធ្វើការពួនស្ទាក ដោយអោយព័ត៌ថាម៉ូតូ២
គ្រឿង មានគ្នា៣នាក់ជិះទៅទិសខាងលិច ពេលនោះកម្លាំងប៉ុស្ដិ៍ត្រពាំងសាប និងកម្លាំងប្រជាការពារបានសហការពួនស្ទាកគ្រម់ច្រកល្ហក និងបានឃាត់ម៉ូតូ១គ្រឿងជិះគ្នា២នាក់ ប៉ុន្តែមិនព្រមឈប់ លោកមេប៉ុស្ដិ៍ត្រពាំងក៏បានដេញប្រកិតតាមបណ្ដោយផ្លូវលំ និងបានឲ្យលោក ចាប សុខុម នាយផ្នែកចរាចរណ៍ឃាត់តែមិនឈប់ក៏បានបាញ់ភ្ជុចដីចំនួន០២គ្រាប់បណ្ដាលឲ្យគ្រាប់នោះផ្លាតត្រូវអ្នកជិះពីក្រោយបណ្ដាលឲ្យស្លាប់ នៅនិងកន្លែងក្នុងភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ដែលមានចម្ងាយពីកន្លែងធ្វើសកម្មភាពប្រមាណ០៣គីឡូម៉ែត្រ

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!