ព្រឹតិ្តការណ៍ថ្មីៗ

TNN ធ្វើអោយអភិបាលខណ្ឌឬស្សីក្តៅស្លឹកត្រចៀក ចុះបង្ក្រាបទីតាំង NET បង្កប់ល្បែងភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី MM NET

2 ខែ មុន 1255 តូ សុផល

ភ្នំពេញ៖ ក្រោយសារព័ត៌មាន TNN ចុះផ្សាយរិះគន់ចំៗពីល្បែង តាំងល្បែងស៊ីសងដុះស្លែ មិនបង្ក្រាបនោះ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការដឹកនាំកម្លាំងចម្រុះផ្ទាល់ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យប្រើវិធានការក្ដៅ រហូតឈានដល់ការឆែកឆេរប្រកាសបិទទីតាំងអាជីវកម្ម «Internet» ភ្នាល់ចាក់បាល់តាមតាមប្រព័ន្ធ (OnIine) ១កន្លែងយីហោ «MM Net» ព្រមទាំងឆ្មក់បង្ក្រាបចាប់ល្បែង៣ទីតាំងផ្សេងទៀត ដកហូតបានហ្គេមបាញ់ត្រី ចំនួន៣គ្រឿងផងដែរ ស្ថិតនៅត្រង់ចំណុចទល់មុខរោងចក្រអគ្គិសនីកម្ពុជាទី៥-ទី៦ នៅតាមបណ្ដោយផ្លូវលេខ៦៨ ខាងក្រោយ និងខាងជើងផ្សារតូចទួលសង្កែ ក្នុងភូមិចុងខ្សាច់ និងនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ នៅម៉ោងប្រមាណជា២រសៀល ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

ប្រតិបត្តិការក្ដៅក្នុងការបង្ក្រាបល្បែង ខាងលើនេះ លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងមានការចេញផ្សាយមួយចំនួនពីបណ្ដាញសារព័ត៌មានទៅលើល្បែងស៊ីសង ទើបបន្តបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដោយធ្វើការកំណត់នូវទីតាំង និងពេលវេលា នៃការប្រប្រត្តបទល្មើសរហូតឈានដល់ចាត់វិធានការលបឆ្មក់បង្ក្រាបនូវទីតាំងអាជីវកម្ម «Internet» ភ្នាល់ចាក់បាល់តាមតាមប្រព័ន្ធ (OnIine) ១កន្លែងយីហោ «MM Net» តែជាជាលទ្ធផលពុំមានអ្នកលេង និងបានឆែកគ្រប់កុំព្យូទ័ររកពុំឃើញមានវេបសាយទាក់ទងនឹងល្បែងភ្នាល់អ្វីឡើយ សង្ស័យម្ចាស់ទីតាំងដឹងខ្លួនមុន «ពោលគឺមានរនុកក្នុងចាំរាយការណ៍ប្រាប់ម្ចាស់ទីតាំង»។លោកបន្តថា ដោយការត្រួតពិនិត្យរាល់លើឯកសារពាក់ព័ន្ធទាំងឡាយពុំគ្រប់គ្រាន់ ក៍សម្រេចប្រកាសបិទទីតាំងអាជីវកម្ម «Internet» ភ្នាល់ចាក់បាល់តាមតាមប្រព័ន្ធ (OnIine) យីហោ «MM Net» ជាបណ្តោះអាសន្នសិន ដោយតម្រូវឲ្យម្ចាស់ទីតាំងបំពេញបែបបទឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យបន្តបើកអាជីវកម្មឡើងវិញ។

អភិបាលរងខណ្ឌដដែល បានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃខែឆ្នាំដដែលនេះ ក្រុមការងារមន្ត្រីចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌ ឬស្សីកេវ បានបន្តប្រតិបត្តិការលបឆ្មក់បង្ក្រាបចាប់ល្បែង៣ទីតាំងផ្សេងទៀត ដកហូតបានហ្គេមបាញ់ត្រី ចំនួន៣គ្រឿងផងដែរ ដើម្បីយកមករក្សាទុកនៅសាលាខណ្ឌ រងចាំការវាយកម្ទេចដុតចោល។

គួររំឭកថា លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ កន្លងមកធ្លាប់បានថ្លែងបញ្ជាក់ផងដែរថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ សូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន ខ្លាំមើល បើក្នុងករណីឃើញមានទីតាំងកំពុងប្រព្រឹត្តអំពីល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ឲ្យស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើរ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងបនល្បែងស៊ីសងទាំងនោះ៕

ក្រោយការបង្ក្រាប លោក ជា ពិសី បានបង្ហោះពីលទ្ធផលនៃការបង្ក្រាបនេះ ក្នុង Facebook ផ្ទាល់ខ្លួន មានបងប្អូនគាំទ្រច្រើន តែក៍មានបងប្អូនខ្លះបាន comments ប្រាប់អភិបាលខណ្ឌរូបនេះ ថានៅមានច្រើនទៀត។ ដូច្នេះសង្ឃឹងថា លោក ជា ពិសី បានឃើញ ហើយចុះបង្ក្រាបបន្ត ជាងនោះទៅទៀត សង្ឃឹមថា ការបង្ក្រាបនេះ មិនមែនជាយុទ្ធសាស្ត្រវាយទឹកបង្អើលត្រី  ឬ អនុវត្តន៍បានតែមួយភ្លើងបារី អនុញ្ញាត អោយបើកវិញនោះទេ៕

ទោះបីជាយ៉ាងណាក៍ដោយ ពិតជាស្ងើចសរសើរ លោក ជា ពិសី ដែលហ៊ានចុះបង្ក្រាបទីតាំងល្បែងសងខាងលើនេះ ស្របពេលដែល អភិបាលខណ្ឌមួយចំនួន មិនដែលយកត្រចៀកស្តាប់សេចក្តីណែនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង សម្តេច ក្រឡាហោម ស ខេង មិនអនុវគោលនយោបាយ៩ចំនុចរបស់ប្រមុខរាជរដ្ឋាភិបាល បណ្តែតបណ្តោយអោយមាន ទីតាំងល្បែងស៊ីសងពេញខណ្ឌ ជាពិសេស ខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌមួយចំនួនទៀត។

ទីតាំងក្នុងខណ្ឌផ្សេងទៀត!

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ