ព្រឹតិ្តការណ៍ថ្មីៗ

ខូចសម្រស់អស់! ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេសតាមដងផ្លូវ ហើយភ្លាត់ស្នៀត!

8 ខែ មុន 96 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ៣កើតខែចែត្រឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១៩មីនា  ២០១៨ វេលាម៉ោង២០ និង ៣០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយជនបរទេស) នៅចំណុចមុខផ្ទះលេខ១២៦ផ្លូវលេខ១៣៦កែងផ្លូវលេខ១៣ភូមិទី១១សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះឆេង លីន ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះលេខ១៨អឺ១ផ្លូវលេខ៥៣សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ ត្រូវប្រជាពលរដ្ឋនាំគ្នាព្រួតវាយបណ្តាលអោយរបួសបែកមុខ ក្បាលហូរឈាម។

វត្ថុតាងចាប់យកបាន កាបូបស្ពាយពណ៌លឿងចំនួន០១ដែលមានលិខិតឆ្លងដែនចំនួន ០២ក្បាល ទូរស័ព្ទដៃម៉ាកសាំស៊ុងមួយ កាតATM និងលុយមួយចំនួន (បានប្រគល់អោយជន រងគ្រោះវិញ) ម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BB4126ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ជនរងគ្រោះឈ្មោះVERA LUCIA PEREIRA LIMA ភេទស្រីអាយុ៣៨ឆ្នាំជនជាតិព័រទុយហ្កាល់កាន់លិខិតឆ្លងដែនលេខN410731 មុខរបរទេសចរណ៍ស្នាក់នៅសណ្ឋាគារHIG LITLAND ផ្លូវលេខ១៧៤សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ