ព្រឹតិ្តការណ៍ថ្មីៗ

តារាកំប្លែងជើងចាស់​ នាយ​ សាន​ ម៉ៅ​ ទទួលការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា​ ក្នុងពេលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ

4 ខែ មុន 204 តូ សុផល

​ ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃចន្ទ​ ៣​កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា​ ឆ្នាំ២០១៨ នេះ

កាកបាទក្រហមកម្ពុជា​ (កក្រក)​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួបសំណេះសំណាលសួរសុខទុក្ខ​ជាមួយ​លោកស្រី​ វង​ សារ៉ុន ពីស្ថានភាពជំងឺរបស់ស្វាមីអ្នកស្រី គឺ លោក​ ធូ​ ចំរ៉ុង​ (ហៅ​នាយ​ សាន​ ម៉ៅ)​ អាយុ​ ៥៩ឆ្នាំ តារាកំប្លែងជើងចាស់​ដែលកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះនាយ​ សាន​ ម៉ៅ​ និងផ្តាំផ្ញើ​ឱ្យខិតខំបំប៉នសុខភាព​ឱ្យបានល្អ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ ព្រមទាំងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

លោកស្រី​ វង​ សារ៉ុន​ និងកូនប្រុស​ បានសំដែងក្តីរំភើបឥតឧបមា​ និងថ្លែងអំណរគុណចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលដឹកនាំ​កាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ គិតគូរជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋជួបការលំបាក​ ដោយគ្មានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ពណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ