ព្រឹតិ្តការណ៍ថ្មីៗ

រថភ្លើង​បុក​រថយន្តប៉ើងខ្ទាតជាលើកទី១នៅស្រុកយើ

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ ៖ សេចក្តីរាយការណ៍ពីបណ្តាញភ្នាក់ងារព័ត៌មានTNN បានអោយដឹងថា នៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៦ ឧសភា ២០១៦ នៅចំណុចភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យមានឧបទ្ទវហេតុមួយបានកើតឡើងរវាងរថភ្លើងបុករថយន្ត មិនតែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយគ្រាន់តែបុកភ្លាមរថយន្តត្រូវបានខ្ទាតខូចខាតមួយចំហៀងខាងឆ្វេងគ្រាន់តែកើតហេតុមិនទាន់ដឹងអីភ្លាមតៃកុងរថយន្តស្រវ៉ាបើកទ្វារបាត់ស្រមោលតែម្តង។

ភ្នាក់ងារបណ្តាញTNN លោកកុយ រ៉ូហ្សាន់បានអោយដឹងទៀតថា មុនដំបូងគេឃើញរថយន្តកូរ៉េ ទេសចរណ៍១២កៅអីមួយគ្រឿង ពណ៌ទឹកប្រាក់ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ2AF -6380 បើកបរក្នុងទិសដៅពីកើតទៅលិច ហើយរថភ្លើងរថក្នុងជើងភ្នំពេញ កំពត តែគេលឺរថភ្លើងខំស៊ីផ្លេជាច្រើនដងយ៉ាងណា ខាងរថយន្តដូច គ្មានការចាប់អារម្មណ៌នឹងសំឡេងនោះឡើយ នៅតែបន្តបើកចូលក្នុងខ្សែរថភ្លើងទៀត ទើបធ្វើអោយរថភ្លើងបុកតែម្តងទៅ តែទោះយ៉ាងណាមិនមានការគ្រោះថ្នាក់ណាមួយដល់មនុស្សក្នុងរថយន្តនោះឡើយ។

 

ក្រោយកើតហេតុទើបគេឃើញសមត្ថកិច្ចចុះមកវាស់វែងស្ទូចរថយន្តមក លើចិញ្ចើម ដើម្បីរង់ចាំម្ចាស់មកទទួលផ្លូវវិញ ៕កុយ រ៉ូហ្សាន់

 

Fotor_146425817831081 Fotor_1464258122774741if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: