ព្រឹតិ្តការណ៍ថ្មីៗ

សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជារបស់ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ជិត២០០០នាក់ដោយឥតគិតថ្លៃ នៅខ័ណ្ឌព្រែកព្នៅ 

1 ឆ្នាំ មុន 242 តូ សុផល

ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងសម្ព័ន្ធគ្រួពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជារបស់ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងអាជ្ញាធរខ័ណ្ឌព្រែកព្នៅ បានសហការរៀបចំកម្មវិធីពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃជូនប្រជាពលរដ្ធ និងកម្មករនិយោជិត បានចំនួនជិត២០០០នាក់ នៅក្នុងបរវេណវិទ្យាល័យបឹងប្រីយ៏ ភូមិតាគល់ សង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។

សូមបញ្ចាក់ថា យោងតាមអនុសារណៈយោគយល់ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និងអាជ្ញាធរ ខណ្ឌ-ស្រុក បានរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ បានចំនួន៩លើករួចមកហើយគឺ ៖

១-លើកទី១ នៅខណ្ឌដង្កោ បានចំនួនជាង៥០០០នាក់
២-លើកទី២ នៅខណ្ឌពោធិ៍សែនជ័យបានចំនួនជាង៦០០០នាក់
៣-លើកទី៣ នៅខណ្ឌមានជ័យ បានចំនួនជិត៤០០០នាក់
៤-លើកទី៤ នៅខណ្ឌចំការមន បានចំនួនជាង៥០០០នាក់
៥-លើកទី៥ នៅខណ្ឌសែនសុខ បានចំនួនជាង៣០០០នាក់
៦-លើកទី៦ នៅខណ្ឌប្ញស្សីកែវបានចំនួនជាង៤០០០នាក់
៧-លើកទី៧ នៅខណ្ឌច្បារអំពៅ បានចំនួន២៧១៧នាក់
៨-លើកទី៨ នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានចំនួន៥០០៩នាក់ និង
៩-លើកទី៩ នៅខ័ណ្ឌព្រែកព្នៅ បានចំនួនជិត ២០០០នាក់ ។

ក្នុងនាមកម្មករនិយោជិត និងប្រជាពលរដ្ឋ ដែលបានចូលរួមទទួលនូវសេវាព្យាបាល និងពិនិត្យដោយឥតគិតថ្លៃនេះ ខ្ញុំសូមថ្លែងអំណគុណដ៏ជ្រាលចំពោះឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធាន ស ស យ ក ដែលបានផ្តួចផ្តើមបង្កើតឡើង នូវសម្ព័ន្ឋគ្រួពេទ្យ ស ស យ ក ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហាសុខភាពជូនដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ ដែលជួបប្រទះនូវកង្វះខាតថវិកា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!