ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបសង្វៀនជល់មាន និងអាប៉ោង នៅស្រុកកំពង់ត្រាច មនុស្សរត់រួចអស់!

7 ខែ មុន 154 តូ សុផល

ខេត្តកំពត ៖  ពិតជាមហាសំណាងដល់អ្នកញៀនល្បែងជល់មាន់ និងអាប៉ោងទាំងហ្វូង ដែលអាចមានសមត្ថភាពរត់គេចខ្លួ​ន ដោយសុវត្ថិភាព ក្នុងករណីបង្ក្រាបកាលពី ថ្ងៃអាទិត្យ ០២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ៣០ នាទី ដោយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច បើកការបង្ក្រាបល្បែងសុីសង (ជល់មាន់ ) នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។

រឹបអូសបាន ស៊ុមមាន់ចំនួន ៧ស៊ុម  សត្វមាន់ចំនួន ១ក្បាល  កន្ត្រកដាក់សត្វមាន់ ៥ 
ម៉ូតូតួប្រុសចំនួន ២គ្រឿង  ចានផ្តិលលេងអាប៉ោង ១សម្រាប់ ។ 

បច្ចុប្បន្ន សម្ភារៈដែលរឹបអូសបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ