ព្រឹតិ្តការណ៍ថ្មីៗ

ឆ្លាតមែន! ទ្រូម៉ាន់នី យីហោ ហួត ម៉ាប់ កត់ឆ្នោតយួន មុនសមត្ថកិច្ចស្រុកអង្គស្នួល ចុះបង្ក្រាបបិទទ្វារជិតឈឹង!

9 ខែ មុន 233 តូ សុផល

ខេត្តកណ្តាល៖  លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់ថា នៅថ្ងៃអាទិត្យ ០២កើតខែចែត្រ ឆ្នាំរការនព្វសក័-ព-ស-២៥៦១ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ៣០នាទី លោកបានរៀបចំកម្លាំង ដឹកនាំដោយ លោកវរសេនីយ៏ត្រី ផាចផល្លា អធិការរងទទួលផ្នែកព្រហ្មទណ្ឌចុះបង្ក្រាបដល់ទីតាំងកត់ឆ្នោតកន្ទុយលេខ១កន្លែង យីហោ ហួតម៉ាប់ (ទ្រូម៉ាន់នី) នៅភូមអង្គស្នួលទី០២ ឃុំពើក-ស្រុកអង្គស្នួលខេត្តកណ្តាល។

លោកអធិការបញ្ជាក់ថា ពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំងខាងលើនោះ ទីតាំងឆ្នោត បិតទ្វារមិនឃើញមានសកម្មភាពកត់ឆ្នោតកន្ទុយលេខដូចការចុះផ្សាយឡើយ។

គួរអោយកត់ផងដែរថា បើមិនកត់ឆ្នោតយួនផង ហេតុអ្វីចាំបាច់បិទទ្វារមិនដំណើរការដូចដើម? ហេតុបានជាម្ចាស់ទីតាំងបិទទ្វារមុនសមត្ថកិច្ចចុះទៅដល់? ចម្ង់នេះ មហាជនលៃលក និងរិះគិតចុះ?

ប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ដែលបានខិតខំប្រឹងប្រែងបំពេញការងារបំរើជាតិដោយស្មោះបែបនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!