ព្រឹតិ្តការណ៍ថ្មីៗ

បង្រ្កាបករណីរត់ពន្ឋសាច់សត្វព្រៃខុសច្បាប់ ដកហូតបានសាច់សត្វព្រៃរួមមានសាច់សត្វឈ្លូស និងសាច់សត្វជ្រូកព្រៃ

1 ឆ្នាំ មុន 0 តូ សុផល

នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នៅយប់ថ្ងៃទី២៥ ឧសភា ២០១៦បានចុះបង្រ្កាបករណីរត់ពន្ឋសាច់សត្វព្រៃខុសច្បាប់មួយករណី និងដកហូតបានសាច់សត្វព្រៃរួមមានសាច់សត្វឈ្លូស និងសាច់សត្វជ្រូកព្រៃមានចំនួនជាង១០០គីឡូក្រាម ដែលឈ្មួញបានលួចដឹកជញ្ជូនតាមរថយន្តធន់បាឡែនមួយគ្រឿង។នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត លោកវរសេនីយ៍ត្រី អឹុម ប៊ុនធឿន បានបញ្ជាក់ថា ក្រោយការទទួលបានព័ត៌មានអំពីករណីលួចដឹកជញ្ជូនសាច់សត្វព្រៃខុសច្បាប់ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដាក់ការស៊ើបអង្កេត រហូតឈានឲ្យមានការបង្រ្កាប់នៅលើផ្លូវជាតិត្រង់ផ្លូវបំបែកខ្លាស្ទុះ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។ បើតាមលោកវរសេនីយ៍ត្រី អ៊ឹម ប៊ុនធឿន បានបញ្ជាក់ឲ្យដឹងទៀតថា វត្ថុតាងត្រូវបាននគរបាលប្រគល់ទៅឲ្យមេព្រៃក្រចេះ និងបាននាំយកសាច់សត្វទៅដុតបំផ្លាញចោល៕

image image

 } else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

%d bloggers like this: