ព្រឹតិ្តការណ៍ថ្មីៗ

INTERNET ២៤ម៉ោង MM Net បង្កប់ល្បែងភ្នាល់ចាក់បាល់តាមអនឡាញ អភិបាលខណ្ឌឬស្សីកែវ មិនទាន់ដេញថ្ងៃខែបង្ក្រាបនៅឡើយ!

2 ខែ មុន 839 តូ សុផល

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យអាជ្ញាធរ យកចិត្តទុកដាក់លុបបំបាត់ល្បែងស៊ីសងតាមនយោបាយភូមិឃុំមានសុវត្ថភាព។

បន្ថែមលើនេះសម្តេចក៏បានបង្កើតនាយកដ្ឋាននគរបាលបង្ក្រាបល្បែងស៊ីសងថែមទៅទៀតដើម្បីឲ្យ បទ បញ្ជាររបស់លោកមានប្រសិទ្ធិភាពល្អប្រសើរ តែផ្ទុយទៅវិញ ទាំងអភិបាល និងអធិការខណ្ឌឬស្សីកែវ ហាក់មិនសូវអើពើនិងសេចក្តីណែនាំ ឬ បទបញ្ជាខាងលើនៅឡើយ។

ជាក់ស្តែង ទាំងអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចខណ្ឌឬស្សីកែវ ហាក់បណ្តែតបណ្ដោយអោយល្បែង ភ្នាល់ គ្រប់ប្រភេទបង្កប់ក្នុងទីតាំងហ្គេមអនឡាញជ្រកក្រោម Net 24 ម៉ោង ជាពិសេសហ្គេមបាញ់ត្រីដែល កំពុងដំណើរការយ៉ាងអនាធិបតេយ្យលេងយ៉ាងគគ្រឹកគ្រេងនៅតាម បណ្តាផ្លូវនានា និងទីតាំង ធំៗ មួយចំនួនទៀត ដែលនៅ ស្ថិតនៅត្រង់ចំណុចទល់មុខរោងចក្រអគ្គិសនីកម្ពុជាទី៥-ទី៦ នៅតាម បណ្ដោយផ្លូវលេខ៦៨ ខាងក្រោយ និងខាងជើងផ្សារតូចទួលសង្កែ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួល សង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពអោយដឹងថា គ្រាន់តែមេឃមិនទាន់ងងឹតស្រួលបួលផង មានអ្នកញៀនល្បែង មកសំកុក ចាំលេង បាត់ទៅហើយព្រោះទីតាំងទាំងនោះគេបើកអោយលេងដោយចំហរគឺ ២៤ម៉ោង។

ប្រភពបានទម្លាយប្រាប់ថា ទីតាំងល្បែងស៊ីសង គឺជាប្រភពចំណូលរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដែលជាថ្នូរនិងការបិទភ្នែកធ្វើមិនឃើញ ឬចុះបង្ក្រាប ហើយក៏ជាបណ្ដុំជនល្មើសផងដែរ ដោយផ្លាកខាង ក្រៅ ដាក់ថា ដក/ ដាក់ /វេ លុយ (Wing, Emoney, True Money, Asia វេលុយ ឬ Internet 24 ម៉ោង ជាដើម)។

ក្នុងអាណត្តិ ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញនេះ លោកតែងតែយកចិត្តទុកដាក់ និង សង្កត់ធ្ងន់ លើបញ្ហាបង្ក្រាប និងបោសសំអាតអោយអស់នូវទីតាំងល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ដែល ជាជង្រុកនៃបទល្មើស លួច ឆក់ ប្លន់ និងការចរាចរថ្នាំញៀនផ្សេង ដើម្បីរក្សាបាននូវ សុខសុវត្ថិភាពជូន ប្រជាពលរដ្ឋ ក៍ដូចជាអនុវត្តន៍តាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរដ្ឋាភិបាល ទាំង៩ចំនុចផងដែរ។ តែមន្ត្រីក្រោមឳវាទរបស់លោកហាក់លែងនឹកនា និងផ្អាកសមកម្មភាព បង្ក្រាប ទីតាំងល្បែងគ្រប់ប្រភេទ ដូចកាលអភិបាលរាជធានីទើបឡើងកាន់តំណែងកាលពីថ្មីៗនោះទៅហើយ ។

តើ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និង លោកវរឯកសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរ បាលខណ្ឌឬស្សីកែវ និងមានវិធាន ការយ៉ាងណាចំពោះទីតាំងល្បែងភ្នាល់នានាជាច្រើនកន្លែងក្នុងមូល ដ្ឋាន របស់ខ្លួន ជាពិសេស ទីតាំងបនល្បែង «Internet» ២៤ម៉ោង មានផ្លាកយីហោ «MM Net» បាននិងកំពុងលួចលាក់បង្កប់ ល្បែងភ្នាល់ចាក់បាល់តាមប្រព័ន្ធ (OnIine)រាល់ថ្ងៃនេះ?

ក្រសែភ្នែកមហាជនកំពុងទន្ទឹងចាំមើល ថាតើលោកអភិបាល និង លោកអធិការខណ្ឌ ឬស្សី កែវ នៅតែបន្ត មិនឈឺឆ្អាល ឬមិនអើពើចំពោះសេចក្តីណែនាំ របស់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង សេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង លើការបង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទឬយ៉ាង ណានោះទេ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ