ព្រឹតិ្តការណ៍ថ្មីៗ

ទ្រូម៉ាន់នី យីហោ “ ហួត ម៉ាប់ ” កំពុងបើកកត់ឆ្នោតយួន ពេញបន្ទុក ខណៈអាជ្ញាធរ មិនអើពើ

6 ខែ មុន 714 តូ សុផល

ខេត្តកណ្តាល ៖ ល្បែងភ្នាល់ ស៊ីសងគ្រប់ប្រភេទ ត្រូវបានប្រមុខរាជរដ្ឋភិបាល ហាមឃាត់ដូចមានចែង ក្នុងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។តែបើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ​ នៅ ភូមិ អង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល

បានប្រាប់អង្គភាពព័ត៌មាន TNN ថា វាមិនទៅពិបាកអីក្នុងការរកទីតាំង ចាក់ឆ្នោតយួនទេ(កន្ទុយលេខ) ទេ គ្រាន់តែធ្វើដំណើរទៅកាន់ ទីតាំង ទ្រូម៉ាន់នី យឺហោ ឈ្មោះ ហួត ម៉ាប់ អាចកត់បានតាមចិត្ត ដែល បច្ចុប្បន្ន កំពុងមានអតិថិជនសម្រុកចេញចូលឥតដាច់ ខណៈដែលអាជ្ញាធរ ឃុំ ស្រុក និង ខេត្ត ហាក់មិន អើពើសោះ។

ការដែលអាជ្ញាធរ មិន​ចាត់វិធានការ​ទប់ស្កាត់ ឬ បង្ក្រាបនេះ ​សកម្មភាព​កត់ឆ្នោត​យួន ​(កន្ទុយលេខ​) បាននិង​កំពុងរាលដាលតាមបណ្តាផ្សារ ជាពិសេសតាមទីតាំងប្តូរ / វេលុយ ជាដើម។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ ​ប្រជាពលរដ្ឋ​ក្នុងខេត្តកណ្តាល ស្នើរសុំ​ឲ្យ​អាជ្ញាធរ​ខេត្តកណ្តាល និង​សមត្ថកិច្ច​នគរបាលខេត្តកណ្តាល គួរ​ចាត់វិធានការទប់ស្កាត់ ឬ បង្ក្រាបផង ព្រោះ​ល្បែងស៊ីសងប្រភេទ ឆ្នោត​យួន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ សេដ្ឋកិច្ចគ្រួសារ និង សន្តិសុខ​សង្គម​។

ដោយហេតុថា អំពើ ចោរកម្ម ​លួច ​ឆក់ ​ប្លន់ និងអំពើហិង្សារក្នុងគ្រួសារ  អាចកើតចេញពី​ល្បែងស៊ីសង ជាពិសេស​ល្បែង​កន្ទុយលេខ​ (ឆ្នោតយួន) ​ដែល​បានកំពុងបើក​លេង​យ៉ាង​ពេញបន្ទុកនេះតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ