ព្រឹតិ្តការណ៍ថ្មីៗ

ទៀតហើយ! ម៉ៃ សុគន្ធ មិនទុកមុខ អោយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ក្រោយចេញបទថ្មី “ក្បាច់ក្ងោក ស្លុយ!”

1 ខែ មុន 1080 តូ សុផល

ភ្នំពេញ៖ លោក ម៉ៃ សុគន្ធ ដែលមហាជនស្គាល់ច្បាស់ និងបានបរហ័សនាមថា កំពូលអ្នក រិះគន់មិនសំចៃ  ឬ តារាកំពូលទើស។

ពិតជាដូចជាមិនខុសនិងឈ្មោះដែលមហាជនដាក់អោយមែន ព្រោះលោកមិនដែលទុកមុខអោយឡើយ មិនថាតែតារា ឬព្រះសង្ឃឡើយ។ ជាក់ស្តែងកាលពីថ្មីៗនេះ ព្រះតេជគុណ ឡុង ចន្ថា ក៍ត្រូវមិនល្មមដែរ (ឡើងកោសខ្យល់) ចេញសារសុំទោសជាសាធារណៈ។

ហើយអ្វីដែលកាន់តែក្តៅគគុកទៀតនោះ  នៅថ្ងៃទី ១៧ មីនា ២០១៨ នេះ លោក ម៉ៃ សុគន្ធ  បានសរសេរក្នុងគណីយ្យ FACEBOOK ផ្ទាល់ខ្លួប រិះគន់ចំៗ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ដែលមានចំណងជើងថា « រាំក្បាច់ក្ងោក» ដែលបានបង្ហាញការសម្ដែងបែបបែកស្លុយ ខោអាវរហែកៗ ទៅប្រៀបផ្ទឹមជាមួយកំពូលតារាចម្រៀងស្រីឡាវ ដែលបានបង្ហាញពីសម្លៀកបំពាក់ប្រពៃណីបុរាណជនជាតិឡាវ។

ខាងក្រោមនេះខ្លឹមសារទាំងស្រុងរបស់ លោក ម៉ៃ សុគន្ធ៖

មើលកំពូលៗតារាចំរៀងឡាវនិងខ្មែរទៅ សមណាស់ដែលគេ សុីដាច់យកបទ រាំវង់មួយទៅ 😏ដាក់ចូលអង្គការយូណែស្កូ ជាបេតិកភ័ណ្ឌ ពិភពលោក ឯអែងវិញមួយឆ្នាំនាំគ្នាចេញតែបែកស្លុយ ស្លៀកខោអាយះខោអាហែក តិចទៀតយកអាម៉ូតនឹងទៅដាក់ចូល យូណែស្កូដែរហើយ😂នេះហើយជាគំរូដ៏មហាសែនល្អដល់យុវវ័យ ហើយកុំខឹងវា ថាមេចបានវាចឹង គឺមកពីកំពូលតារា…….នេះហើយអ្នកនាំ😂😏 (ឡាវរាំទន់ភ្លន់ណាស់ តែមិនមែនល្ងង់ទេណា) ហាហាហា ក្បាច់ក្ងោក ស្លុយ!

តែកំពូលអ្នករិះគន់ លោក ម៉ៃ សុគន្ធ បែរជាគាំទ្របទ ” រងា ” ច្រៀងដោយ ខាត់ សុឃីម ទៅវិញ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ