ព្រឹតិ្តការណ៍ថ្មីៗ

ឈាមស្រែកស្បែកហៅ! ឃាតករដែលយកកាំបិតអារ ក វជនម្នាក់កាលពីម្សិមិញ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ!

7 ខែ មុន 834 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការចាប់ខ្លួនឃាតករដែលបានអារកសម្លាប់យុវជនម្នាក់កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ នៅខាងក្រោយរោងចក្រកាត់ដេរបឺរី ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំងបានហើយ។ ជនដៃដល់គឺមិត្តភក្ដិ និងជាអតីតប្ដីរបស់ស្រ្តីម្នាក់ជាគូដណ្ដឹងជនរងគ្រោះផងដែរហើយការសម្លាប់នេះសង្ស័យរឿងស្នេហាត្រីកោណ។

ការចាបើខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនដៃដល់ខាងលើឈ្មោះ អាន សុភាព អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ជាកូនថៅកែកាប់ជ្រូក ។បានលែងលះគ្នាជាមួយប្រពន្ធម្នាក់ឈ្មោះធារី អាយុជាង២០ឆ្នាំ។

ចំណែកយុវជនរងគ្រោះឈ្មោះ អែម សុជាតិហៅវិតអាយុ២០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃរំដួល ឃុំបរសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ។

ក្រោយពេលចាប់ខ្លួនឃាតករបានសារភាពថា ខ្លួនពិតជាបានអារកសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនខឹងជនរងគ្រោះយកអតីតប្រពន្ធរបស់ខ្លួន។មិនតែប៉ុណ្ណោះអ្នកទាំង ២នាក់ជិតរៀបការជាមួយគ្នាថែមទៀតផង ហើយអ្វីដែលកាន់តែធ្វើឲ្យមានកំហឹងខ្លាំងថែមទៀតនោះគឺនៅពេលបានដេកនៅជាមួយអតីតប្រពន្ធរបស់ខ្លួនហើយ ជនរងគ្រោះតែងតែ ខលឌឺដងដាក់ខ្លួនទៀត។

ប្រភដដែលបានបន្តថា នៅមុនពេលកើតហេតុខ្លួនបានបបួលជនរងគ្រោះទៅដើរផឹកស៊ីនិងចូលលេងក្លឹបបន្ទាប់មកបាននាំទៅកាន់កន្លែងកើតហេតុទៀត។លុះពេលទៅដល់ជនរងគ្រោះបានធ្វើជាជ្រុះកាំបិតកំញើញខ្លួនព្រមទាំងខលទៅជេរអតីតប្រពន្ធរបស់ខ្លួននិងប្រាប់ ថាយកម៉ូតូខ្លួនថែមទៀតផង។

ដោយសារតែខ្លាចជនរងគ្រោះសម្លាប់ខ្លួនទើបខ្លួនរើសកាំបិតកាន់ហើយខណៈពេលដែលជន រងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទភ្លេចខ្លួននោះទើបខ្លួនចាប់ឱបពីក្រោយរួចអារកសម្លាប់ ចោលតែម្ដង។ក្រោយមកខ្លួនបានរត់គេចខ្លួននិយកាំបិតទៅបោះចោលក្នុងប្រឡាយទឹកស្អុយមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័នរួចបន្តគេចខ្លួនទៅផ្ទះរហូតដល់ពេលនគេបាលចាប់ខ្លួនបាម។

ក្រោយពេលចាប់ខ្លួនសាកសួររួចនគរបាលបាននាំជនសង្ស័យទៅតកកាំបិតដែលបោះចោលប៉ុន្តែរកមិនឃើញឡើយ។បន្ទាប់មកបាននាំជននោះទៅទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍ សែនជ័យដើម្បសាកសួរបន្តនិងត្រៀមនាំទៅធ្វើត្រាប់នៅកន្លែងកើតហេតុ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ