ព្រឹតិ្តការណ៍ថ្មីៗ

ចុំយក្ស! ដេីរលេងយប់យកអាហ្នឹងមកធ្វើអី?

1 ឆ្នាំ មុន 219 តូ សុផល

បាត់ដំបង៖កម្លំាងអន្តរាគមន៍បង្ការ បង្ក្រាបនៃស្នងការរដ្ឋានខេត្តបាត់ដំបងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមគោលដៅប្រទះឃើញក្មេងទំនើងពីរនាក់ដេីរលេងមានដាវ២ដើមបានឃាត់ខ្លួនយកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល។

ជនសង្ស័យទាំងពីរឈ្មោះ៖១-ម៉ែន ចាន់សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឆក់ធ្នង់ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ទី២ ឈ្មោះ ធា ឈីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ/ឃុំ/ជាមួយគ្នា។

ក្រោយពីកម្លាំងជំនាញសាកសួររួចមកជនសង្ស័យបានសារភាពថាខ្លួនមិនមានបំណងកាប់ចាក់គ្នាទេគឺគ្រាន់តែដាក់តាមខ្លួនដេីម្បីការពារក្រែងមានអាសន្នកើតឡើង។

យោងតាមហេតុផលខាងលេីកម្លាំងជំនាញបានធ្វេីការអបរំ ដកហូតយកដាវទាំងពីរដេីមនិងធ្វេីកិច្ចសន្យាហេីយអនុញ្ញាតអោយត្រឡប់មកផ្ទះវិញ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ