ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទតាមដងផ្លូវ បុណ្យអត់ជួយ បុករថយន្តពេលកំពុងជិះគេចខ្លួន

6 ខែ មុន 257 តូ សុផល

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់ទូរស័ព្ទតាមដងផ្លូវ កាលពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង២០នាទីនៅចំណុចមុខផ្ទះលេខ៣៤ ផ្លូវ៣១៥ ក្រុម៣៣ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្ម្មោះពុំស្កាល់ភេទប្រុសអាយុប្រ២៩ឆ្នាំជនជាតិខ្មែរ ជិះម៉ូតូហុងដា ធូដេ ពណ៏ខៀវ (ម៉ូតូតូច) ក្រោយពីយកបានទូរសព្ទ័ពុំបានមកដាក់ពាក្យបណ្តឹងឡើយ។

វត្ថុតាងដកហូតរួមមានម៉ូតូចំនួន០២គ្រឿង១ ម៉ូតូហុងដា (ប៊ិត)ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ១GV4293មានលេខតួMH1GFZ217HK170492លេខម៉ាសុិនដូចគ្នា ជាម៉ូតូរបស់ឈ្មោះសេង គឹមហៃ ជិះធ្វើសកម្មភាព២ ម៉ូតូម៉ាកហុងដាសេ១២៥ពណ៏ខ្មៅសេរី២០១៨ពាក់ស្លាកលេខ1GR0192ភ្នំពេញមានលេខតួ៥១១២០៦១ ម៉ាសុិនដូចគ្នា ជាម៉ូតូរបស់ឈ្មោះកែវ ពិសី ចូលរួមធ្វើសក្មភាព។

ជនសង្ស័យ
១ ឈ្មោះ សេង គឹមហៃ ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដស្នាក់នៅផ្ទះជួលក្រោយវត្តសំរោងអណ្តែតសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ(ជាអ្នកធ្វើសកម្មភាពឆក់ទូរសព្ទ៏ដៃពីជនរងគ្រោះ)មុខសញ្ញាចាស់ចេញឆ្នាំ២០១៦ជាប់ពីបទឆក់។

២ ឈ្មោះ កែវ ពិសី ភេទប្រុសអាយុ១៨ឆ្នាំមុខរបពុំពិតប្រាកដជនជាតិខ្មែរស្នាក់នៅផ្ទះ៤៨ ផ្លូវ ២៨៩សង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញ។

ប្រភពអោយដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូចេញពីរង្វង់មូលទួលតាមបណ្តោយផ្លូវ ៦០៨ ឆ្ពោះទៅផ្លូវ៥៩៨ត្រឡោកបែក ពេលនោះជនសង្ស័យ មានពីម៉ូតូគ្នាបីនាក់ ក៏ជិះតាមពីក្រោយជនរងគ្រោះព្រោះឃើញជនរងគ្រោះជិះបណ្តើរនិយាយទូរស័ព្ទបណ្តើររហូតដល់មុខផ្ទះ លេខ៣៤ផ្លូវ៦០៨ឃើញឱកាសល្អជនសង្ស័យក៏ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីដៃជនរងគ្រោះ តែម្តង តែនៅពេលឆក់បាន ជនសង្ស័យព្យាយសមរត់គេចក៏ទៅបុករថយន្តអ្នកដំណើរបណ្តាលអោយដួល ហើយក៏មានម៉ូតូផ្សេងមកបំរុងជួយតែត្រូវបានប្រជាពរដ្ឋមកជួយឃាត់បានពីនាក់ជាក់ស្តែងរួមទាំងមធ្យោបាយប្រគល់ជូនសមត្ថកិច្ចប៉ុស្តិតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ