ព្រឹតិ្តការណ៍ថ្មីៗ

ជីវិតអើយអនិច្ចារម្លេះ! សន្តិសុខ​ឯកជន​ម្នាក់​ ដេក​ស្លាប់​នៅ​លេី​កៅអី​ដែល​កំពុង​យាម​

4 ខែ មុន 363 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែ​មីនា​ ឆ្នាំ​២០១៨ វេលាម៉ោង​ ៦:០០នាទីព្រឹក​ ប្រជា​ពលរដ្ឋ​បាន​ប្រទះ​ឃើញ

​ បុរស​សន្តិសុខ​ឯកជន​ម្នាក់​ ដេក​ស្លាប់​នៅ​លេី​កៅអី​ ដែល​កំពុង​អង្គុយយាម​នៅផ្ទះសំណាក់​សាន់ដេរ​។
សព​ជនរងគ្រោះ ឈ្មោះ​ ជេង ប្រុស​ ភេទ​ប្រុស​ អាយុ​ ២៤ឆ្នាំ​ អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិខ្មែរ លេខ 110460945 ស្រុកកំណើត​ ភូមិ​លក្ខជា ឃុំព្រែកក្រឺស​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​ ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល មុខរោងចក្រញ៉ូវស្តារ ស្ថិតក្នុងក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ​ ។
មុខរបរ​ជា​សន្តិសុខឯកជន​ ក្រុម​ហ៊ុន​Cambodai Safety Patrol យាម​ការពារ​ នៅ​ផ្ទះសំណាក់​ សាន់ដេរ​ ភូមិ​៤ សង្កាត់​លេខ​៤​ ក្រុង/ខេត្តព្រះសីហនុ​។
ក្រោ​យការ​ពិនិត្យ​សមត្ថកិច្ច​ សន្និដ្ឋាន​ថា​ សាកសពស្លាប់ដោយសារខ្យល់គ ក្នុងពេលកំពុង​អង្គុយ​យាម​ ។
សព​ជនរងគ្រោះ​សមត្ថកិច្ច​ បានប្រគល់អោយ​ ម្តាយបង្កើតយកទៅធ្វើបុណ្យនៅស្រុកកំណើត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ