ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះហ្គេមអនឡាញធំៗជាច្រើនកន្លែងជុំវិញផ្សារទួលគោក កំពុងពង្វក់សិស្សសាលា និងយុវជនមួយចំនួន ភ្លេចការសិក្សា និងផ្ទះសំបែង!

2 ខែ មុន 784 តូ សុផល

ភ្នំពេញ៖ ទីតាំងហ្គេមអនឡាញ តាមប្រព័ន្ធអ៊ីនធើណេត ទោះជាអះអាងថាមានច្បាប់ទម្លាប់ បើកអាជីវកម្មក៏ដោយ តែអ្វីដែលមិនគោពទៅនឹងកិច្ចសន្យាឃើញថា មានផ្ទះហ្គេមធំជាច្រើនកន្លែងជុំផ្សារទួលគោកក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកទទួលអនុញាតិឲ្យក្មេងសិស្សសាលា ចូលលេងភ្លូកទឹកភ្លូកដី ។

តាមប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាលសិស្សបានឲ្យដឹងថា រាល់ថ្ងៃពួកគាត់ខ្វាយខ្វល់ នឹងកូនចៅ របស់ពួកគាត់ ខណៈដែលពុំមានពេលគ្រប់គ្រាន់ តាមដានកូនចៅ ដែលទៅសាលារៀន ចេញផុតពីផ្ទះថា ទៅសាលារៀន តែផ្ទុយទៅវិញបែរជាទៅចូលលេងហ្គេមអនឡាញ នៅផ្ទះអ៊ីធើណេតទៅវិញ គេចសាលា រៀន ហើយក៏មានក្មេងសិស្សសាលាមួយចំនួន មិនទាំងចូលផ្ទះរកបាយទឹកទៀតផងដែរ ។

ប្រភពពីអាណាព្យាបាលរៀបរាប់ទាំងក្តីព្រួយបារម្មថា ការអនុញាតិឲ្យ ផ្ទះអ៊ីនធើណេត បណ្តោយឲ្យកូន ក្មេងសិស្សសាលា មានមួយចំនួនអាយុក្រោម១០ឆ្នាំ ចូលលេង ភ្លេចការសិក្សារៀនសូត្រ ភ្លេចបាយទឹក ដោយសារវក់នឹងល្បែងហ្គេមអនឡាញ ជាក្តីកង្វល់ របស់មាតាបិតា អាណាព្យាបាល ពីវាសនាអនាគត ក្មេង ប្រៀបបានជាទំពាំងស្នងឫស្សី ចុះកាលបើទំពាំងមួយចំនួនចាប់ផ្តើមស្អុយពីពេលនេះទៅហើយ ធ្វើម្តេចឲ្យឫស្សីលូតលាស់បានល្អទៅ? ប្រភពក្បែរទីតាំងខាងលើលួចបង្ហើបប្រាប់ថា វាមិនមែនជាប្រភេទ ហ្គេមកំសាន្តធម្មតាទេ ទីតាំងមួយចំនួនមានបង្កបល្បែងភ្នាល់ឡាយផ្ទាល់ចេញពីកាស៊ីណូ ជាងនោះ ទៅទៀត ទីតាំងទាំងនេះ បើកអោយលេង២៤ម៉ោងលើ២៤ម៉ោង។

ទន្ទឹមទៅនឹងក្តីកង្វល់របស់ពលរដ្ឋជាអាណាព្យាបាលក្មេង សំណូមពរផងដែរដល់ អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងមូលដ្ឋាន ពិសេស លោក ឯក ឃុន ដឿន អភិបាល នៃគណអភិបាលខណ្ឌទួលគោក និង លោកវរសេនីយ៍ឯក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក ដែលតែងតែដោះស្រាយរាល់កង្វល់ រាល់បញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះបញ្ហានេះ ម្តេចហាក់មិនអើពើទៅវិញ?

គួររំលឹកផងដែរថា តាមបណ្តាសង្កាត់ក្នុងខណ្ឌទួលគោកទាំងមូលសម្បូរទៅដោយ ហ្កេមអន ឡាញ ទាំងមានច្បាប់ និងគ្មានច្បាប់ រាប់រយកន្លែងកំពុងបើកអោយដំណើរការទាំងយប់ទាំងថ្ងៃ មិនញញឺត អាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិច ទីតាំងខ្លះបើកជាប់របងសាលាខណ្ឌក៍មាន។ មតិខ្លះលើកឡើងថា ម្តេចបានជាអាជ្ញាធរខណ្ឌទួលគោក មិនបង្ក្រាបទីតាំងទាំងនោះ រក្សាទុកដើម្បីអ្វី ឬមួយខ្លាចបារមី មេបន ល្បែងធំៗ ដែលអាងខ្នងអាងខ្សែហរនោះ? ឬមួយលោកអភិបាល និង អធិការខណ្ឌទទួលលាភសក្ការៈ ដែរហើយ បានសង្ងំធ្វើមិនដឹងមិនលឺបែបនេះ?

អង្គភាពព័ត៌មាន TNN ស្វាគមន៍ ២៤ម៉ោង ចំពោះសមីភាគីពាក់ព័ន្ធ ចង់បកស្រាយបំភ្លឺជុំវិញបញ្ហា ខាងលើ ដើម្បីអោយប្រជាពលរដ្ឋអស់សង្ស័យ។ ទំនាក់ទំនងទូរស័ព្ទលេខ 0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ