ព្រឹតិ្តការណ៍ថ្មីៗ

បទល្មើសចោរលួចម៉ូតូ ក្នុងក្រុងបាត់ដំបង កំពុងកើតមានជាបន្តបន្ទាប់!

2 ខែ មុន 199 តូ សុផល

បាត់ដំបង៖ ក្នុងរយះពេល១ខែនេះមានករណីចោរលួចកាច់សោរម៉ូតូបានកេីតឡើងជាច្រេីនករណីជាហេតុធ្វេីអោយប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង មានការព្រួយបារម្ម និងរិះគន់ចំៗថា លោកប៉ាង ហៀង អធិការក្រុងបាត់ដំបង ថា អសមត្ថភាព និងអស់ជំនឿយ៉ាងខ្លាំង។

លោកគ្រូបង្រៀនម្នាក់ ឈ្មោះ អុល ស៊ាងហៃ បង្រៀន នៅសាលាបឋមសិក្សាវត្តពោធិ៍ក្នុង ត្រូវលោកចោរលួចកាច់សោរ.កម៉ូតូយកទៅបាត់ខណះលោកកំពុងធ្វេីការ។

ហេតុការណ៍នេះបានកេីតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨នៅចំនុចខាងលេីនិង ១កណីទៀតនៅចំនុចតារាងបាល់ខាងមុខសាលាខេត្តបាត់ដំបង។

ភាពអសកម្មរបស់អធិការដ្ឋានក្រុងបាត់ដំបង ដឹកនាំដោយ លោក ប៉ាង ហៀង ដែលគេល្បីថាពូកែធ្វេីការ មិនខ្លាចនឿយហត់ ចេះដេីរតួកម្សត់ និងសម្តីផ្អែមឆ្ងុយដូចដូងដុតប៉ុន្តែចុងបញ្ចប់ការបំពេញភារកិច្ចគ្មានគុណភាព។

តេីលោកឧត្តមសេនីយ៍ស្នងការអ៊ុច សុខុន យល់ឃេីញយ៉ាងណាចំពោះបញ្ហានេះ?

ជុំវិញករណីចោរលួចកាច់សោរម៉ូតូជាច្រេីនក្នុងក្រុងបាត់ដំបងលោកប៉ាង ហៀងបានបញ្ជាក់ ថាមានពន្លឺហេីយកំពុងរុករកផ្ទុយទៅវិញមិនយូរប៉ុន្មានផងករណីនេះ កេីតទៀតគួរអោយអស់សំណេីច។

កន្លងមកគេសង្កេតឃេីញថា កម្លាំងស្នងការនគរបាលខេត្ត ខិតខំយ៉ាង ដុតដៃដុតជើងរីឯលោកអធិការសម្ងំសុខយករួចខ្លួន គ្មានចំណាត់ការ និងមិនខ្វាយខ្វល់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ