ព្រឹតិ្តការណ៍ថ្មីៗ

ម៉េង កែវពេជ្រចិន្តា៖ គុណម្ចាស់ ឡុង​ ចន្ថា​ ! ល្ងង់មិនមែនជាកំហុស​ តែដែលខុសគឺត្រង់ច្រលំថាខ្លួនឯងចេះ​ !

9 ខែ មុន 977 តូ សុផល

ភ្នំពេញ៖ អាយ៉ៃឆ្លើយឆ្លង រវាង អ្នកនាង ម៉េង កែវពេជ្រចិន្តា និង គុណម្ចាស់ ឡុង ចន្ថា នៅតែអាតាក់គ្នាមិនឈប់!

ខាងក្រោមជាសារបកត្រឡប់ពី អ្នកនាង ម៉េង កែវពេជ្រចិន្តាជូន គុណម្ចាស់ ឡុង ចន្ថា៖

សង្ឃអង្គនេះខុសជ្រងោ​ តែលោកគិតថាលោកត្រូវ​ និងបានផ្ញើពាក្យគំរាមមកថែមទៀត ..ប្រសើរណាស់​គុណម្ចាស់​អឺយ តបឆ្លើយបានល្អ​បំផុត ស័ក្តិសមជាសង្ឃកាន់សីល១០ឥតខ្ចោះ​ ! ! មិនបាច់ឆ្ងល់ទេ​ថាសំដៅលើសង្ឃណា​ ?​ គឺគុណម្ចាស់ ឡុង​ ចន្ថា​ ហ្នឹងហើយ​ ! គុណម្ចាស់កំពុងប្រព្រឹត្តិប្រាសចាក​វិន័យ​​ធម៌នៃព្រះសម្មាសម្ពុទ្ធភ្លេចថាខ្លួនជាសង្ឃ ក្បត់ទឹកចិត្តគោរពដ៏ជ្រះថ្លាពីសំណាក់​ពុទ្ធសាសនិក​ យកលុយជាធំ​ ក្អេងក្អាង​ និងតែងតែយកវេលាទេសនាមករិះគន់ពេបជ្រាយតែរឿងបច្ច័យច្រើនជាងការផ្សព្វផ្សាយធម៌អប់រំល្អ ។ ណ្ហើយ​កុំវែងឆ្ងាយ​ គុណម្ចាស់ចង់ព្រលះអោយជ្រះក្អែល​ពីរឿងអី សូមនិមន្តតាមសប្បាយ​ចុះ​ ព្រោះមើលទៅគុណម្ចាស់ចូលចិត្តសប្បាយក្នុងហឹង្សា​ការឈ្លោះ​បញ្ចេញចង្កូម​​បែបអ្នកលេង​ខ្លាំងណាស់ ។ ! ឆាប់ព្រលះទៅដើម្បីគុណម្ចាស់ឆាប់បានដល់បរិនិព្វានលឿនដែរ​ តែគុណម្ចាស់កុំភ្លេចប្រើនេត្រា​មើល​មក Comment របស់ប្រជាពលរដ្ឋទាំងនេះផង​ គុណម្ចាស់នឹងជ្រាបថាគុណម្ចាស់កំពុងមានមោទ​នៈភាព​យ៉ាងក្រៃលែងដែលបានធ្វើអោយវិស័យព្រះពុទ្ធសាសនា​ត្រូវល្អក់កករ​ រងក្តីអាម៉ាស់​ និងអាចហិនហោច​បាន ឯព្រះសង្ឃល្អជាច្រើនត្រូវប្រជាពលរដ្ឋបាត់បង់ជំនឿ​ និងអាចឈានទៅរកការដាច់ចង្ហាន់ជាបណ្តើរៗ ! បើដូច្នេះគុណម្ចាស់កុំភ្លេចឆៀងចូលទៅយកពានពីក្រសួងធម្មការផង ព្រោះខាងក្រសួងអាចកំពុងត្រៀមប្រគេនពានបំផ្លាញវិស័យព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋនេះដល់គុណម្ចាស់ហើយ ។ សូមអស់យោបល់សិន​ ។ សារនេះ​មិនបានចង់តតាំងជាមួយលោកទេ​ ព្រោះយ៉ាងណាលោកជាព្រះសង្ឃដែល​មានចំណុចខ្សោយច្រើនណាស់​ តែចរិតខ្ញុំមិនចូលចិត្តធ្វើបាបអ្នក​ទន់ខ្សោយ ដូច្នេះខ្ញុំគ្រាន់តែមានបំណងត្រឹម​ ទីមួយចង់ជម្រាបជូនពុកម៉ែយាយតាបងប្អូនជាទីស្រលាញ់ទាំងឡាយថា​ អ្នកណាក៍ចង់ធ្វើ​បុណ្យដែរ​ ឯផលតបស្នងនឹង​ទទួលបានវិញដោយប្រសើរ​ប្រសិនបើសង្ឃដែលយើងធ្វើបុណ្យជាមួយនោះបរិសុទ្ធ​ តែបើធ្វើប៉ះចំសង្ឃទ្រុស្តសីល​បែបនេះដូចយក​លុយ​ទៅជះចោល​ ។ ស្តាយកម្លាំងណាស់បងប្អូន​ ម្នាក់ៗខំធ្វើការយ៉ាងលំបាកបានប្រាក់បន្តិចបន្តួចថា​យកទៅធ្វើបុណ្យបែជាប៉ះសង្ឃចិត្តពាលមិនស្គាល់គុណតម្លៃនៃសទ្ធាហើយចំអកថែមទៀតដូច្នេះគួរអោយឈឺចាប់ណាស់ ។ ទីពីរ​ ៖​ សូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរ​ខមិន​ បញ្ចេញមតិទាំងអស់គ្នា​ព្រោះទាំងនេះជាការបំភ្លឺទៅកាន់ក្រសួង​ធម្មការ​ និងក្រសួងពាក់ព័ន្ធ​ អោយចុះធ្វើចំណាត់ការលើសង្ឃប្រភេទនេះបានឆាប់ផង ដើម្បីរក្សាភាពស្អាតស្អំនៃសាសនា​ ក៍ដូចជារក្សាតម្លៃដល់ព្រះសង្ឃត្រឹមត្រូវដទៃទៀតអោយស្ថិតក្នុងសេចក្តីគោរពអំពីគ្រប់មជ្ឍដ្ឋាន​ ។ សង្ឃឹមថាខាងក្រសួងលោកនឹងមិនទុករឿងដ៏ក្តៅក្រហាយនេះចោលទេ​ ។​ ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសឯករាជ្យអព្យាក្រិត្យ​ និងមានការដឹកនាំអភិវឌ្ឍក្រោមបាវចនា​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ ! សូមកុំភ្លេចចូលរួមថែរក្សា​វប្បធម៌​ អរិយធម៌​ និងសាសនារបស់យើងអោយបានគង់វង្ស​ ព្រោះទាំងអស់នេះជាអត្តសញ្ញាណរបស់យើងដែរ​ ។
សេចក្តីគួរពុំគួរសូមអធ្យាស្រ័យ​ សូមអរគុណ
រាជធានីភ្នំពេញ​ ថ្ងៃពុធ​ ១៣រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស.​២៥៦១ ត្រូវនឹងថ្ងៃទី១៤​ ខែ​ មិនា​ ឆ្នាំ​ ២០១៨

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!