ព្រឹតិ្តការណ៍ថ្មីៗ

សង្វៀនជល់មាន់​ និងអាប៉ោង នៅស្ពានទី២៣ ស្រុកកងមាស​ មេប៉ុស្តិ៍ថតបង្អួតស្នងការមួយភ្លើងបារី បើកអោយលេងសប្បាយអឺងកង

5 ខែ មុន 7842 តូ សុផល

ខេត្តកំពង់ចាម៖ ក្រោយលោក សូ ឆង ជាមន្ត្រីយោធាពាក់សក្ក័៤រងផ្នែកគីមីសាស្ត្រខេត្តកំពង់ឆ្នាំង ម្ចាស់សង្វៀនជល់មាន់និយាយត្រូវរូវគ្នាជាមួយអធិការស្រុកកងមាស ហើយលោកអធិការស្រុក បានបញ្ជាអោយកមកម្លាំង មកចុះរុះរើដើម្បីថតរាយការបង្អួតលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តការខេត្តកំពង់ចាម រួច មិនបានកន្លះម៉ោងផង សង្វៀនបញ្ជល់មាន់ និង អាប៉ោងដុះស្លែនេះ បន្តបើកលេង សប្បាយអឺងកង ដោយគ្មានព្រួយបារម្មណ៍អ្វីឡេីយ ព្រោះមុនការចុះបង្ក្រាបសមត្ថកិច្ចទូរស័ព្ទប្រាប់មុនរហូត។

ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោង មួយកន្លែងនេះ ស្ថិតនៅក្នុងចំការស្វាយក្រោយភូមិ ជាប់មាត់បឹង ភូមិគងជ័យ ឃុំព្រែកគយ ស្រុកកងមាស កំពុងបើកដំណើរការ លេងយ៉ាងរលូន ខណះ វង់ល្បែងមួយនេះ ត្រូវសត្ថកិច្ចចុះទៅបង្អើលជាញឹកញាប់។

ប្រជាពលរដ្ឋ បានបង្អើបអោយដឹងថា សង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែងខាងលើនេះ គឺ​បើកដំណើរការ មិនរើសថ្ងៃសៅរិ៍អាទិត្យឡើយ​។

ម្ចាស់សង្វៀនខាងលើ ត្រូវបានគេស្គាល់​ច្បាស់ថាជាមេ បនល្បែងយូរ​ឆ្នាំមកហើយ គឺឈ្មោះ សូ ឆង ឋានះវេរៈសេនីយ៍ត្រីជាមន្ត្រីយោធាផ្នែកសឹករងគីមីសាស្ត្រកំពង់ឆ្នាំង។

ពលរដ្ឋបង្ហើបប្រាប់ថា នគរបាលឃុំ សមត្ថកិច្ច PM និង អាជ្ញាធរស្រុក​ ទំនងជាទទួលផលប្រយោជន៍ ពីក្រុមមេល្បែងស៊ីសងទាំងនេះ អស់ទៅហើយបាន ជាមិនហ៊ានបង្រ្កាបព្រោះខ្លាច​បាត់បង់លាភសក្ការ: ឬមួយខ្លាចអំណាចមន្ត្រីយោធាខាងលើនេះ?

ល្បែងសុីសងគ្រប់ប្រភេទ ដូចជា៖ ជល់មាន់​ បៀរ និង​អាប៉ោង បានរីកសុះសាយពេញស្រុកកងមាស ជាពិសេសភូមិឃុំខាងលើផ្ទុយពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល មិនគួរណាមន្ត្រីយោធាខាងលើមួយនេះ បែរជាយកអំណាចមកបើកល្បែងសុីសងបែបនេះសោះ ចំណែក​ អធិការ អភិបាល មេPMស្រុក ​និង ស្ថាបនពាក់ព័ន្ធ មិនទប់ស្កាត់ ឬបង្ក្រាប​​ បែរជារក្សាទុកជាថ្នូរនិងប្រយោជន៍ចូលហោបៅខ្លួន បែបនេះសោះ?

ប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈ អភិបាលខេត្ត កំពង់ ចាម និង លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការខេត្តកំពង់ចាម មេត្តាចាត់វិធានការនឹងមានចំណាត់ការចុះបង្ក្រាបល្បែងជល់មាន់ និង អាប៉ោង នៅស្រុកកងមាសនេះផង ព្រោះសព្វថ្ងៃនេះ ក្រុមអ្នកញៀនល្បែងកំពុង តែសប្បាយរីករាយ និងការភ្នាល់លេងដាក់​លុយ​រាប់ពាន់(ដុល្លារ)ស្រែកហ៊ោកញ្ជៀវយ៉ាងត្រេកត្រអាលដោយមិនខ្លាចអាជ្ញាធរនឹងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ  សូមមេត្តាចុះមកពិនិត្យផ្ទាល់ផង​​ កុំជឿតែរបាយការណ៍ពេក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ