ព្រឹតិ្តការណ៍ថ្មីៗ

ម៉េង កែវពេជ្រចិន្តា ថាមិនចង់ Share តែទប់លែងជាប់ហើយ!

3 ខែ មុន 491 តូ សុផល

ភ្នំពេញ៖ អ្នកនាង ម៉េង កែវពេជ្រចិន្តា បានសរសើរបង្ហោះក្នុងគណនេយ្យផ្ទាល់ខ្លួនថា ការពិតមិនចង់​ Share នាំចង្អៀតទេ​ តែក្នុងនាមជាខ្មែរកាន់សាសនាព្រះពុទ្ធ​ថែមទាំងគោរពស្ម័គ្រស្មោះអស់ពីចិត្ត​

ពិតជាមិនសប្បាយចិត្តទេនៅពេលដែលឧស្សាហ៍ឃើញគេយកស្បង់ចីវរដែលគ្រប់គ្នាមិនថាចាស់ក្មេង​ ឬឋានៈប៉ុណ្ណាតែងលត់ជង្គង់ក្រាបសំពះដល់ធរណី​ មកស្រោបពីក្រៅខ្លួនបុគ្គលអសីល​បែបនេះ​ជាហូរហែរតែគ្មានឃើញវិធានការណ៍ណាមួយមកទប់ស្កាត់​ និងលប់បំបាត់បានសោះ​ ? ? ផ្ទុយទៅវិញ​បែរជាកើតមានប្លែកៗ​ ដូចករណីនេះ​… តើមកពីច្បាប់ធូរលុងពេក​ ឬមកពីអ្នកកាន់ច្បាប់មិនច្បាស់លាស់​ ? ? ? ខ្ញុំមាន​យោបល់នេះគឺដើម្បីទាំងអស់គ្នា​ និងការពារសាសនា​ព្រះពុទ្ធដែលជាសាសនារដ្ឋ​ប៉ុណ្ណោះ គ្មានបំណងអវិជ្ជមានណាមួយទេ​ តែបើជនណាហ៊ានយកសម្តីខ្ញុំនេះទៅកាឡៃសាច់រឿងក្នុងន័យអាក្រក់ដូចកាលរឿងលុយខ្មែរទៀត​ គឺជន​នោះជាជនបំផ្លាញ់ជាតិ​ ។

ទស្សនាវីដេអូនខាងក្រោម៖

 

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ