ព្រឹតិ្តការណ៍ថ្មីៗ

ប្រតិបត្តិការ​ដ៏កក្រើក៣ខេត្ត បំបែកសំបុកក្រុមចោរប្លន់ ឃាត់ខ្លួនអ្នកទទួលផលចោរកម្មប្រុសស្រី១២នាក់ រួមវត្ថុងតាងមួយចំនួនធំ

4 ខែ មុន 785 តូ សុផល

ខេត្តកណ្តាល ៖ ក្នុងរយះពេលបីថ្ងៃកម្លាំងព្រហ្មទណកំរិតធ្ងន់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាល​ ទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការណ៍បង្ក្រាបក្រុមចោរប្លន់ជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងទៀត នៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន១២នាក់។

លោកឧត្តមសេនីយ៍ទោ ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់តាមប្រពន្ធ័ Whatapp អោយដឹងថាក្រុមចោរប្លន់មានគ្នា០៦នាក់ ៖ ទី០១ឈ្មោះ នឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ។

ទី០២ឈ្មោះអ៊ិត ច័ន្ទមន្នី ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ។ ទី០៣ឈ្មោះសៀក លីថុង ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ។ ទី០៤ឈ្មោះ​ម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ។ ទី០៥ឈ្មោះជា សំណាង ភេទប្រុស អាយុ ២១ឆ្នាំមុខរបរពុំពិតប្រាកដ អ្នកទាំង៣ រស់នៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ក្រុងភ្នំពេញ និងទី០៦ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ក្រុងភ្នំពេញ មុខរបរពុំពិតប្រាកដ។

ករណីនៅស្រុកកណ្តាលស្ទឹងលើកទី១ ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នគរបាលស្រុកកណ្តាលស្ទឹងនិងព្រហ្មទណ្ឌខេត្តបានវៃបង្ក្រាបបានករណីលួច មានស្ថានទម្ងន់(ធាក់វាយប្លន់យកម៉ូតូ) លើកទី១ ដែលបានពីកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង២១:៣០នាទី នៅចំណុចដីភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរគ្រោះឈ្មោះឈៀង ប៉េងសៀន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ និងឈ្មោះសឿន សម្ភស្ស ភេទស្រីអាយុ ២៥ឆ្នាំ មុខរបរកសិករ ។ អ្នកទាំង២ជាប្តីនិងប្រពន្ធ រស់នៅ ភូមិក្រាំងធ្មៃឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្ភារះបាត់បង់ ៖ ម៉ូតូ១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខកណ្តាល​ 1Y-5246 លេខតួលេខម៉ាស៉ីន NB 125 ME 5181061។

ករណីលើកទី២៖ កើតហេតុថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១និង១៥នាទី នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះអ៊ុ សោភា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
សម្ភារះបាត់បង់ ៖ ម៉ូតូ១គ្រឿងម៉ាក Suzuki Let’s ពណ៌
ក្រហមលាយស ស៊េរីឆ្នាំ២០១៨​ គ្មានស្លាកលេខ (មានសំបុត្រ ពន្ធ) លេខតួ415216 លេខម៉ាស៉ីន415350។

ករណីលើកទី៣៖ កើតហេតុថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី នៅចំណុចលើកផ្លូវជាតិលេខ២ ដីភូមិ ស្រុកធំឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះង៉ែត ម៉ូលីណា ហៅលីន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលមុខរបរនៅផ្ទះ។ សម្ភារះបាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាក Zommer X ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1GB-1570 ។

ករណីលើកទី៤៖ កើតហេតុនៅថ្ងៃទី០៨ខែមីនាឆ្នាំ២០១៨ វេលាម៉ោង២៣:១០នាទីនៅចំណុចលើផ្លូវជាតិលេខ២ ដីភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះវ៉ន សារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំរស់ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ក្រុងភ្នំពេញ មុខរបរជាងផ្សារដែក សម្ភារះបាត់បង់ម៉ូតូ០១ គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦​ពាក់ស្លាកលេខឧត្តមានជ័យ 1C-6117 លេខតួលេខម៉ាសុីន ND១២៥ ME៩៦៦៥៩៣។

វត្ថុតាងចាប់យក៖ ស្លាកលេខម៉ូតូ៣ ភ្នំពេញ 1GS-2799)(ភ្នំពេញ 1GI-2551) (ឧ.មានជ័យ 1C-6117) ទូរស័ព្ទដៃម៉ាក iPhone5 ចំនួន០២គ្រឿងពណ៌ទឹកប្រាក់ ។

ម៉ូតូចំនួន ០៤គ្រឿង ១.ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកណ្ដាល 1Y-5246 លេខតួលេខម៉ាសុីនND១២៥ME៥១៨១០៦១ និង២.ម៉ូតូម៉ាកស៊ុយសាគី ឡេត ពណ៌ស លាយក្រហមគ្មានផ្លាកលេខ លេខតួ៤១៥២១៦ លេខម៉ាសុីន៤១៥៣៥០ និង៣.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ពាក់ផ្លាកលេខឧត្តមានជ័យ 1C-6117 លេខតួលេខម៉ាសុីនND១២៥ME៩៦៦៥៩៣៨ និង៤.ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរឆ្នាំ២០១៦ឡើងតែមឆ្នាំ២០១៨ លេខតួលេខម៉ាសុីនND១២៥ME៩៦៣៦២៤៧។

លោកស្នងការបានបញ្ជាក់បន្ថែមទៀតថា៖មុនពេលកើតហេតុកម្លាំងជំនាញនិងប៉ុស្ដិ៍បានចេញល្បាតនៅតាមគោលដៅងាយរងគ្រោះនៅវេលាម៉ោ១៩:៣០នាទីទទួលព័ត៌មានពីខាងឃុំក្រាំងឆ្នង់ស្រុកបាទីថាមានករណី ធាក់ផ្ដួលនិងវាយយកម៉ូតូនៅចំណុចពីខាងត្បូងស្ពាន កំពង់កោដីខាងស្រុកបាទីខេត្តតាកែវហើយទំនាក់ទំនងគ្នារវាងស្រុកបាទីនិងស្រុកកណ្ដាល ស្ទឹងបានល្អកម្លាំង ខាងស្រុកកណ្ដាលស្ទឹងបានធ្វើការឃាត់ខ្លួនមនុស្សដែលជាជនសង្ស័យបានចំនួន០៥នាក់និងម៉ូតូ០២គ្រឿង យកមកសាកសួរនៅអធិការ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ