ព្រឹតិ្តការណ៍ថ្មីៗ

ឥទ្ធិពលនៃថ្នាំញៀន កូនហ៊ានលើកដៃវាយឪពុកបង្កើត បណ្តាលរបួស

6 ខែ មុន 949 តូ សុផល

ខេត្តតាកែវ៖ កូនអកត្តញ្ញូម្នាក់បានលើកដៃវាយឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសផ្ទៃមុខ និងបានបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់មួយចំនួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុស្មោងចាប់វាយខ្នោះបន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះអ៊ួច ថា នឹងឈ្មោ:ខៀវ សឿន (ត្រូវជាឪពុកម្តាយ)។

ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទី យប់ថ្ងៃទី១២ ខែមិនា ឆ្នាំ ២០១៨ ស្តិតនៅក្នុងភូមិស្មោង ឃំុស្មោង ស្រុកទ្រាំង ខេត្តតាកែវ បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ អ៊ូច ធន ហៅក្រឹម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅជាមួយឪពុកម្តាយ នៅយប់កើតហេតុជនសង្ស័យបានយកចង្ក្រានហ្គាស់គប់ទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលអោយរងរបួសលើផ្ទៃមុខ ហើយបានយកពូថៅនិងចប វ៉ាយបែកពាងទឹកអស់៤ពាង សមត្ថកិច្ចបានបន្តទៀតថា ដោយសារតែឪពុកម្តាយ ទ្រាំនិងទង្វើរបស់កូនអកត្តញ្ញូនេះមិនបានតទៅទៀត ក៌បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុស្មោងនៅព្រឹកថ្ងៃទី១៣ខែមិនា ឆ្នាំ២០១៨ ជួយអន្តរាគមន៍ យកទៅចាត់ការតាមច្បាប់។

លោកហេង ហ៊ត មេប៉ុស្តិ៍រដ្ឋបាលឃំុស្មោងបានឲ្យដឹងថាបន្ទាប់ពីបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលរួចមក រូបលោកបានដឹកនាំកម្លាំង ចុះទៅចាប់បានជនសង្ស័យ រួមនិងវត្ថុតាងរួមមានចបកាប់ចំនួន០១ ពូថៅ០១និងចង្ក្រានហ្គាស់១ បន្ទាប់មកសមត្ថកិច្ចបានធ្វើតេសទឹកនោមរកសារធាតុញៀន លទ្ធផលជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុស្មោងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីចាត់ការបន្ត ទៅតាមនិតិវិធីច្បាប់៕

ដោយ ៖ សុខន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ