ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់! ខ្ទាតកញ្ចក់ជាប់ថ្ងាសរបួសធ្ងន់ ផ្អើលពេញផ្លូវ៣០ម៉ែត្រ​ ករណីរ៉ឺម៉ក​កង់បី២គ្រឿងប្រលះគ្នាពេញទំហឹង​

9 ខែ មុន 896 តូ សុផល

រាជធានីភំ្នពេញ ៖ បុរសម្នាក់បើកម៉ូតូរ៉ឺម៉កក្នុងល្បឿនយ៉ាងលឿន ទៅបុកគ្នាម៉ូតូកងបីពេញទំហឹង បណ្តាលឲ្យមនុស្សរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧:៤៥នាទីយប់០ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣០ម៉ែត្រ​ ក្បែរសាលាអន្តរជាតិ ISPP ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

បើតាមកម្លាំងល្បាតរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម មានមេភូមិ ក្រុមប្រឹក្សា​សង្កាត់​ សន្តិសុខ​ ប្រជាការពារ និងនគរបាលប៉ុស្តិ៍ ដែលនៅកន្លែងកើតហេតុផ្ទាល់បានឲ្យភ្នាក់ងារ TNN ដឹងថា នៅមុ​នពេលកើត​ហេតុ កម្លាំងគណៈបញ្ជាការរដ្ឋបាលចាក់អង្រែក្រោម ដែលកំពុងល្បាតការពារសុវត្ថិភាពតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន បានល្បាតមកដល់ចំណុចកើតហេតុក៏ឃើញបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉ក មួយគ្រឿង​ ដឹកម៉ូតូមួយគ្រឿង ធ្វើដំណើរពីកើតទៅលិច តាមផ្លូវ៣០ម៉ែត្រ​ លុះមកដល់ចំណុចកើតហេតុជិតសាលាអន្តរជាតិ ISPP ក៏ជ្រុលទៅបុកជាមួយម៉ូតូកងបី ពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាង នឹងបង្កអោយម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉ករបួសធ្ងន់បែកកញ្ចក់ជាប់ថ្ងាស និងភាគីរ៉ឺម៉កកង់បីរបួសស្រាល បានទាក់ទងម្ចាស់ក្រុមហ៊ុនអោយមកជួយធានាភ្លាមៗផងដែរ ក្រោយមកក៏បានរួចរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សុខលាភមេត្រី មកដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កនិងរ៉ឺម៉កកង់បីត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!