ព្រឹតិ្តការណ៍ថ្មីៗ

សណ្តាប់ធ្នាប់ របៀបរៀបរយ ការលក់ដូររំលោភចិញ្ចើមផ្លូវ ក្នុងខណ្ឌសែនសុខ នៅតែជាបញ្ហាចោទដដែល!

6 ខែ មុន 217 តូ សុផល

ភ្នំពេញ ៖ បច្ចុប្បន្នសង្កេតឃើញថា សាលារាជធានីភ្នំពេញកំពុងតែជំរុញ អោយអាជ្ញាធរ តាមបណ្តាខណ្ឌទាំង ១២ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងការងារអោយបានម៉ឺងម៉ាត់បំផុត ដូចជា ត្រូវ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈដោយពិនិត្យមើលទាំង ការដាក់តាំងទំនិញ ប្រកបមុខរបរ អាជីវកម្ម គ្រប់ប្រភេទ រំលោភនៅលើផ្លូវសាធារណៈ។ ចំពោះបញ្ហានេះ អាជ្ញាធរខណ្ឌ មួយចំនួនបានខិតខំអនុត្តន៍ការងារបានល្អប្រសើរ គួរអោយគត់សម្គាល់ ទន្ទឹមនិងនេះ ក៍នៅមានបណ្តាខណ្ឌខ្លះ មិនទាន់បានអនុត្តន៍ការងារល្អនៅឡើយ។

បច្ចុប្បន្នចិញ្ចើមផ្លូវសាធារណមួយ ចំនួននៅក្នុងរាជធានីភ្នំពេញ ត្រូវបានម្ចាស់ហាងនានា ឫក៍អ្នកលក់ដូរកំពុងរំលោភយកធ្វើជាកន្លែងអាជីវកម្មផ្ទាល់ខ្លួនយ៉ាងអាណាធិបតេយ្យ សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិិតអំពីផលប្រយោជន៍រួមនោះឡើយ ។

ជាក់ស្តែង ផ្លូវហាណូយ(១០១៩)ក្បែផ្សារដីហុយស្ថិតក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ បច្ចុប្បន្ននេះ ត្រូវបានម្ចាស់ហាងមួយចំនួន កំពុងរំលោភយកទ្រូងផ្លូវសាធារណធ្វើជាកន្លែងលក់ដូរដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតអំពីផលប្រយោជន៍រួមនោះទេ ។ ដែលកត្តាទាំងនេះ ត្រូវបាន អ្នកដំណើរភាគច្រើន តែងតែរអ៊ូរទាំ ដោយសារការកកស្ទះចរាចរណ៍ជាញឹកញាប់នៅតំបន់នេះ ។

ដោយបញ្ហាទាំងនេះហើយ ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ក៍ដូចជាអ្នកដំណើរទូទៅ សូមសំណូមពរយ៉ាងទទូចទៅដល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ មេត្តាជួយពិនិត្យមើល និងចុះរៀងចំសណ្តាប់ធ្នាប់ នៅតំបន់នោះ ឲ្យបានល្អប្រសើរ ចៀសវាងការ រិះគន់ផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ ៕

គួររំលឹងថាកន្លងមកអាជ្ញាធរបានចុះរៀបចំសណ្តាប់ធ្លាប់តាមបណ្តាលគោលដៅនានាតែតែងធ្វើការណែនាំដល់បងប្អូនដែលលក់ដូរតាមដងផ្លូវសូមអោយដាក់តាំងលក់តែចំណែកតែមួយភាគបីនៃចំណីផ្លូវប៉ុណ្ណោះប៉ុន្តែការចុះរៀបសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននេះហាក់បីដូចការវែកចកអញ្ចឹង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ