ព្រឹតិ្តការណ៍ថ្មីៗ

អធិការដ្ឋាននគរបាលខណ្ឌសែនសុន បញ្ជូនអ្នកប្រើប្រាស់គ្រឿងញៀន៣នាក់ និងលួចម្នាក់ទៀត ទៅតុលាការ

9 ខែ មុន 204 តូ សុផល

ភ្នំពេញ៖អ្នកប្រើប្រាស់គ្រឿងញៀន០៣នាក់រួមនិងចោរលួចម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់កាលពីម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី១៣មិនា២០១៨ ក្រោយពីធ្វើការសាកសួរចប់។

ជនសង្ស័យដែលបញ្ជូនទៅតុលាការព្រឹកនេះមាន

ទី១ ឈ្មោះរ៉ា ទិត្យសីហា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ(លួចទូរស័ព្ទដៃ)។

ទី២ ឈ្មោះជិន ស៊ីណា អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកឈ្មោះឃុំព្រែករីស្រុកល្វាឯមខេត្តកណ្តាល។

ទី៣ ឈ្មោះចាវ ពិសី អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកឈ្មោះឃុំព្រែករីស្រុកល្វាឯមខេត្តកណ្តាល។

ទី៤ ឈ្មោះអ៊ំ វីយ៉ា អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ(៣នាក់ខាងក្រោមនេះជាប់ពីបទប្រើប្រាស់និងរក្សាទុកគ្រឿងញៀនខុសច្បាប់)។

សមត្ងកិច្ចបានបញ្ជាក់ប្រាប់ថាជនសង្ស័យដែលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចល្បាតក្នុង មូលដ្ឋានដោយឃើញជិះតាមដងផ្លូវសង្ស័យក៍ឃាត់ត្រួតពិនិត្យព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាបានមួយកញ្ចប់កញ្ចប់តូចផងក្រោយពីឃាត់ហើយបាននាំខ្លួនជនខាងលើមកធ្វើតេសទឹកនោមរកសារធាតុក្រោយពិនិត្យមានសារធាតុញៀនទាំងអស់ក៍ឃាត់សាកសួរបន្តនិងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!