ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តមណ្ឌលគិរី ជម្រុញឲ្យស្ត្រី ត្រូវពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីចូលរួមបម្រើសង្គមជាតិ និងប្រជាពលរដ្ឋ

6 ខែ មុន 52 តូ សុផល

មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង នៅក្នុងពិធីខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨

បានជម្រុញឲ្យស្ត្រីពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីអាចបង្ហាញ សមត្ថភាព ព្រមទាំងមានឱកាសដឹកនាំអង្គភាព-ស្ថាប័ននានាបានកាន់តែច្រើនជាងនេះ ក្នុងទិសដៅបម្រើសង្គមជាតិ និង ប្រជាពលរដ្ឋ ស្របតាមការលើកកម្ពស់ស្ត្រីរបស់សង្គមកម្ពុជាយើងបច្ចុប្បន្ន ។

ថ្លែងក្នុងពិធីទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ នាថ្ងៃច័ន្ទ ១១ រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ មីនា ២០១៨ ឯកឧត្ដម ស្វាយ សំអ៊ាង លើកឡើងទៀត ថា ប្រសិនបើស្ត្រីមិនព្យាយាមពង្រឹងសមត្ថភាពនោះទេ គឺមិនអាចមានលទ្ធភាពដឹកនាំ និងមិនអាចមានឱកាសក្នុងការរួម ចំណែកអភិវឌ្ឍន៍ប្រទេសជាតិឡើយ ។

ឯកឧត្ដមបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បាននិងកំពុងលើកកម្ពស់តម្លៃស្រ្តីយ៉ាងខ្លាំងនាពេល បច្ចុប្បន្ន ដើម្បីឲ្យស្ត្រីមានតួនាទី និងសិទ្ធសេរីភាពស្មើនិងបុរសគ្រប់ល័ក្ខខណ្ឌ គ្រប់បរិបទសង្គម ដែលកត្តានេះជាចំណុច ចម្បងមួយផ្ដល់សិទ្ធទៅលើស្ត្រីយ៉ាងទូលំទូលាយ ក្នុងការស្វែងរកឱកាសនៃភាពជោគជ័យដូចបុរស ដូច្នេះស្ត្រីគួរតែបង្កើន សន្ទុះក្នុងការប្រកួតប្រជែងសមត្ថភាពជាមួយបុរស លើកិច្ចការកសាងអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែមានការរីកចម្រើនដ៏ត្រចេះ ត្រចង់នោះបន្តទៀត ។

ជាមួយគ្នានេះដែរ លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ក្នុងពិធីអបអរ សាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ២០១៨ នេះ ក្រសួងកិច្ចការនារីបានលើកយកប្រធានបទមួយ គឺ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ក្នុងគោលបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិស្សា ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសនិងស្ត្រី ក្នុងបំណងលើក កម្ពស់វឌ្ឍនៈភាពសង្គមឆ្ពោះទៅរកការផ្ដល់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ