ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួន

4 ខែ មុន 92 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃចន្ទ័ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២.០៣.២០១៨ វេលាម៉ោង ០១និង ៣០នាទី កំលាំងផ្នែកគ្រឿងញៀនសហ ការជាមួយកំលាំងសហប៉ុស្តិ៍នៃអធិការដ្ធាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួនម្នាក់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
ជនសង្សយ័ត្រូវឃាត់ខ្លួន​ ឈ្មោះ សុវណ្ណ រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក ៖ ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿង ញៀនចំនួន១៥កញ្ចប់(ដប់ប្រាំកញ្ចប់តូច) កាបូបដៃពណ៌ខ្មៅចំនួន០១ កាបូបដៃប៉ាក់ចំនួន០១  លុយខ្មែរ៧៥០០រៀល  ទូរសព្ទ័ដៃ០១គ្រឿងម៉ាកសាំសុងពណ៌ខ្មៅ និង ទូរសព្ទ័ដៃ០១គ្រឿងម៉ាកT.home ពណ៌ស។

បច្ចុប្បន្នជនសង្សយ័កំពុងឃាត់ខ្លួន នៅអធិការដ្ធាននគរបាលខណ្ឌដូន ពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ