ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូបញ្រ្ចាសផ្លូវ​ ចេញពីណេត២៤ម៉ោង ត្រូវម៉ូតូមួយទៀត​ បុកស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់ នៅចម្រុះជ្រូកស្ទឹងមានជ័យ!

5 ខែ មុន 199 តូ សុផល

រាជធានីភ្នំពេញ​ ៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ​ TNN បានអោយដឹងថា​ យុវជន៣នាក់ជិះម៉ូតូ Let’s ​មួយគ្រឿងក្នុងលឿនយ៉ាងលឿនទៅបុក​ បុរសម្នាក់ជិះ​ម៉ូតូ PCX ​មួយគ្រឿងទៀត

ដែលជិះចេញពីណេត២៤ម៉ោង បញ្ច្រាស​ទិសបម្រុងឆ្លងផ្លូវ ចំពេញទំហឹង​ បណ្តាលឱ្យ​បុរសម្នាក់​ស្លាប់​ភ្លាមៗនិងរបួសធ្ងន់៣នាក់ទៀត។

ហេតុការណ៍​បានកើត​ឡើង​នៅវេលាម៉ោង​១២:៣៥នាទី រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១២ ខែមីនា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខធនាគារ ANZ Royal តាម​បណ្តោយ​ផ្លូវលេខ២១៧ ស្ថិត​ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះ​(សព)​ឈ្មោះ​ ជា វី ភេទប្រុស ​អាយុ២២ឆ្នាំ​ មុខរបរ​កម្មករ ស្នាក់នៅម្ដុំផ្លូវម៉ុងឬទ្ធី មានស្រុកកំណើត នៅខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត មិនស្គាល់អត្តសញ្ញាណទេ​ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ​ TNN បានដឹងថា​ :​ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ យុវជន៣នាក់ជិះម៉ូតូ SUZUKI Let’s មួយគ្រឿង ពណ៍ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1CM-7570 ឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន​ ធ្វើដំណៀរពីត្បូងទៅជើង​ ​តាមផ្លូវ២១៧ លុះមកដល់ចំណុចកើតហេតុ​ខាងលើ ស្រាប់តែមានយុវជនម្នាក់ជិះមួយគ្រឿង​ម៉ាក PCX ពណ៍ស ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​ 1GT-9982 ចេញពីណេត២៤ម៉ោង ដោយធ្វើដំណើរ​បើកបញ្ច្រាសទិស​បម្រុងឆ្លងផ្លូវលឿនស្លេវ ពីជើងទៅត្បូង ក៏ត្រូវម៉ូតូ Let’s ជ្រុលទៅបុកចំពេញទំហឹងតែម្ដង បណ្តាលឱ្យ អ្នកបើកបរ​ម៉ូតូ Let’s ​និង​នាក់​រួម​ដំណើរ​២នាក់ទៀតរងរបួសធ្ងន់​រណូករណែងពេញកន្លែង​កើតហេតុ ចំណែកឯយុវជនអ្នកជាម្ចាស់ម៉ូតូ PCX រងរបួសធ្ងន់ធ្ងន់ខ្លាំង​ ត្រូវរថយន្តគិលានសង្គ្រោះគ្លីនិកឯកជ​នមកដឹកយកទៅសង្គ្រោះ​ តែអកុសលជនរងគ្រោះត្រូវបានស្លាប់ ខណៈពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ទើបរថយន្តដឹកសពមកកន្លែងកើតហេតុវិញ។

ក្រោយ​កើតហេតុ​សមត្ថកិច្ចបានទាក់ទងសមត្ថកិច្ចជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ខណ្ឌ​មានជ័យចុះធ្វើកំណត់ហេតុវាស់វែង រួចប្រគល់​សព​យុវជន​រងគ្រោះ​ទាំង​ឱ្យទៅ​បងប្អូនយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំ​ណែ​វត្ថុតាងម៉ូតូ​ទាំងពី​គ្រឿង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​​ដើម្បី​រងចាំភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នាតាម​នីតិវិធី៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ