ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋស្នើដល់ អភិបាលខេត្ត ស្នងការ និងមេបញ្ជាការខេត្តព្រះសីហនុ ជួយចុះបង្រ្កាបបនល្បែង ស៊ីសងគ្រប់ប្រភេទ នៅពីក្រោយ កាស៊ីណូ ដាយអឹមិនស៊ី ផងទាន!

3 ខែ មុន 1878 តូ សុផល

ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់លេខ៣ ក្រុង / ខេត្តព្រះសីហនុ បានសម្តែងក្តីព្រួយបារម្មណ៍យ៉ាងខ្លាំងជុំវិញបនល្បែងស៊ីសងរីកដុះដាលដូចផ្សិត តែគ្មាន ការទប់ស្កាត់ និង ហាមឃាត់ពីសំណាក់ អភិបាល ស្នងការ និង បញ្ជាការកងរាជអាវុធហត្ថខេត្តទាល់ តែសោះ។

ជាក់ស្តែង ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា៖ ជល់មាន់ អាប៉ោង និងបៀរ បាននិងកំពុង បើកលេងយ៉ាង រលូន សប្បាយអឺងកង មិនរើសថ្ងៃសៅរិ៍ ឬអាទិត្យឡើយ នៅចំពីក្រោយបរិវេណ កាស៊ីណូដាយអឹមិនស៊ី ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពអោយដឹងទៀតថា ថៅកែដ៏មានអំណាចខាងលើ បានជួលពីកាស៊ីណូ ខាងលើក្នុង១ខែ ៥ពាន់ដុល្លារ ដើម្បីប្រកបមុខរបរបំផ្លាញសង្គម បំផ្លាញសេចក្តីសុខប្រជាជន ពិសេសប្រឆាំងទៅនឹង គោលនយោបាយភូមិ សង្កាត់ ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រភពពី មេការនៅទីនោះលួចបង្ហើបប្រាប់ថា មិនថាកន្លែងលោកទេ ដែលអនុញ្ញាតិ អោយខ្មែរចូលលេង គឺមានគ្រប់កាស៊ីណូទាំងអស់ នៅខេត្តព្រះសីហនុ បើកដៃអោយពលរដ្ឋខ្មែរចូលល្បែងស៊ីសងម៉ាសេរី ។

គួរបញ្ជាក់ផងដែរថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាស ជាសាធារណៈដល់ម្ចាស់ កាស៊ីណូនានា គឺមិនត្រូវអនុញ្ញាតអោយពលរដ្ឋចូលលេងឡើយ តែបើ ម្ចាស់កាស៊ីណូ មិនអនុវត្តតាមការ ណែនាំទេ នឹងត្រូវដកហូតអាជ្ញាប័ណ្ណ។

មហាជនងឿងឆ្ងល់ថា តើកាស៊ីណូមួយណាដែលបានអនុវត្តន៍តាមសេចក្តីណែនាំ អគ្គស្នងការដ្ឋាននគរ បាលជាតិ? ជាកស្តែង កាស៊ីណូ ដាយអឹមិនស៊ី  ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសង គគ្រឹកគគ្រេង  ផ្ទុយទៅវិញ ហាក់គ្មានមន្រ្តី ឬស្ថាបនពាក់ព័ន្ធណា យកចិត្តទុកដាក់ និងអើពើឡើយ តើមកពីមូលហេតុអ្វី?

ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ មេត្តាអាណិតរាជរដ្ឋាភិបាល គួរចុះពង្រឹង គ្រប់កាស៊ីណូ ទាំងអស់ ពិសេសកាស៊ីណូ ដាយអឹមិនស៊ីនេះ ព្រោះជាទីតាំងដុះស្លែយូរឆ្នាំមកហើយ ដែលបានបើកលេងនូវ ល្បែងពាលាអាវ៉ាសែគ្រប់ប្រភេទដែលជាជង្រុកនៃបទល្មើសនានាបង្កភាពអសន្តិសុខដល់សង្គមជាតិ។

អង្គភាពព័ត៌មាន TNN ស្វាមគន៍រាល់ការស្រាយបំភ្លឺសមីភាគីពាក់ព័ន្ធ ដើម្បីអោយប្រជាពល រដ្ឋអស់មន្ទិលសង្ស័យ។ ទំនាក់ទំនងលេខទូរស័ព្ទ 0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ