ព្រឹតិ្តការណ៍ថ្មីៗ

ទូច ស្រីលក្ខ សម្តែងការខកចិត្តនិងទង្វើបងប្អូនមួយចំនួនដែលកាត់ទោស បណ្ឌិត​ ស៊ុយ​ សារ៉េត ស្ទើរស្លាប់នៅនិងកន្លែងបែបនេះ!(វីដេអូ)

5 ខែ មុន 12973 តូ សុផល

ភ្នំពេញ៖ អ្នកនាង ទូច ស្រីលក្ខ សម្តែងអារម្មណ៍សោកស្តាយ និងហួសចិត្តចំពោះទង្វើបងប្អូនមួយចំនួនដែលបានកាត់ទោស បណ្ឌិត​ ស៊ុយ​ សារ៉េត ក្រោយបើករថយន្តប៉ះគេហើយមិនព្រម ឈប់។ខាងក្រោមនេះ ជាសារដែល អ្នកនាងបង្ហោះក្នុងគណេយ្យ Facebook ផ្ទាល់ខ្លួនមុននេះបន្តិច

ឳ! ពុទ្ធេារអេីយហេតុអីក៏ដូចច្នេះលេាក ប្រទេសមានច្បាស់ បេីគាត់បេីឡានរត់គឺខុសហេីយ តែហេតុអីក៏អស់លេាកប្រជាជនមួយចំនួនធ្វេីអញ្ចឹងដាក់គាត់ ចុះបេីអស់លេាកដែរវ៉ៃគាត់វ៉ៃប៉ះចំឪពុក រឺក៏ក្រុមគ្រួសារយេីង រឺក៏អ៊ុំរឺពូរបស់យេីងតេីអស់លេាកប្រជាជនមួយចំនួនដែរវ៉ៃគាត់និងតេីមានអារម្មណ៍បែបណា?

បេីគាត់ឈប់ហេីយចុះយេីងនិងជាប្រជាជនដែររ៉ៃ មិនព្រមរកសម្ថត្តកិច្ចអេាយជួយធ្វេីអន្តរាគមន៍ ហេីយឃាត់ខ្លួនគាត់ទុកដេីម្បីអេាយគាត់ដេាះស្រាយទៅលេីកជនរងគ្រេាះហេីយទៅតាមនិតិច្បាស់ ចុះបេីអស់លេាកមួយចំនួនដែរវ៉ៃប្រេីអំពេីហិង្សារទៅលេីកគាត់ដេាយមិនសួរហេតុផងហេីយមិនស្តាប់និងការបកស្រាយរបស់ជនបង្ក?

តេីអស់លេាកធ្វេីម៉េចនិងយល់ ? តិចប្រយ័ត្តថ្ងៃណាមួយអស់លេាកមួយចំនួនដែរវ៉ៃគេដេាយគ្មានហេតុផលប្រយ័ត្នវ៉ៃប៉ះបងប្អូនយេីងតេីលេាកគិតយ៉ាងណា? ជនរង់គ្រេាះគ្មានវត្តមានជនបង្កទទួលខុសត្រូវ អ្នកដែរត្រូវដេាះស្រាយអេាយជនរងគ្រេាះ ឥឡូវត្រូវរង់របួសធ្ងន់ដេាយសារប្រជាជនមួយចំនួនមិនសួរ វ៉ៃដេាយគ្មានហេតុផល មិនដឹងថាជនបង្កស្លាប់រឺមួយក៏រស់ទេ។

គួររំលឹកផងដែរថា កាលពី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ម៉ាក Gac GSS Super ពាក់ស្លាកលេខ ភ្នំពេញ 2AP- 9719 បើកបរដោយបុរស់ម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានសាក្សីអះអាងថា បានបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌទួលសង្កែ បើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើមិនមានការបុករះស្លាប់ ២-៣ នាក់នោះទេ មានតែករណី ប៉ះម៉ូតូ ១គ្រឿងមិនបណ្តាលអោយអ្នកណាម្នាក់មានរបួសទេ ហើយតៃកុងរថយន្តខាងលើបើកបន្តមកដល់ម្តុំពេទ្យលោកសង្ឃទើបប៉ះម៉ូតូ១គ្រឿងទៀត ធ្វើឱ្យរបួសអ្នកជិះម៉ូតូម្នាក់ទើបភាគីរថយន្តឈប់ ហើយអ្នកជិះដេញពីក្រោយគ្រាន់តែលឺតៗគ្នា ក៏នាំគ្នាប្រើហិង្សាទៅលើភាគីរថយន្ត ធ្វើឱ្យរបួសស្ទើរស្លាប់តែម្តង ។

កំលាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យមើលវីដអូ និងស្រាវជ្រាវតាមចាប់ខ្លួន អ្នកដែលបានវាយ បំផ្លាញរថយន្ត និង បង្កហិង្សាលើអ្នកបើកបររថយន្ត ធ្វើឱ្យរបួសស្ទើរស្លាប់នោះ មកទទួលទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ