ព្រឹតិ្តការណ៍ថ្មីៗ

ខ្លួនជាប៉ូលីស ជិះឡានស្លាកលេខ នប ម៉េចបានទំនើងបាញ់បោះសេរី កណ្តាលក្រុងសៀមរាបចឹង?

6 ខែ មុន 2146 តូ សុផល

ខេត្តសៀមរាប៖ នៅមុននេះ បន្តិចនៅកណ្ដាល ក្រុងសៀមរាប មានករណី ផ្ទុះអាវុធចំនួន ២គ្រាប់ ដោយមន្ត្រីប៉ូលិសម្នាក់ មានមុខងារ ជាមន្ត្រីចរាចណ៍ នៅស្នងការនគរបាលខេត្តសៀមរាប។

ករណីផ្ទុះអាវុធបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង២៣ និង១០នាទីនាយប់ថ្ងៃ ១១មីនា ឆ្នាំ២០១៨។

ប្រភពពី ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីទិត្យ ណារ៉ុង បានមានប្រសាសន៍ថ្លែងប្រាប់អោយដឹងថា ពិតជាមានករណីផ្ទុះអាវុធមែន ដោយមន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ នៅផ្នែកចរាចណ៍ នៅពេលនេះ សមត្ថកិច្ច បានឃាត់ខ្លួន នឹងកំពុងសាកសួរចំឡើយ។ យ៉ាងណាលោកស្នងការ មិនបានបញ្ជាក់អំពីមូលហេតុនៃការ ឈានដល់មន្ត្រីនគរ បាលម្នាក់ ក្រោមឧិវាទរបស់លោក មានកំហឹងផ្ទុះអាវុធ ពីមូលហេតុអ្វីឡើយ។

គួបញ្ជាក់ថា វេលាម៉ោង២១និង២០នាទីថ្ងៃទី១១ខែមីនាឆ្នាំ២០១៨ មានករណីបាញ់បោះសេរី ចំនួននួន២គ្រាប់ នៅផ្សារកុងតាន័រ (ស្តាតចាស់) ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមប្រភពថា អាចមានរហូតមកដល់ខាងជើងវត្តថ្មី ភូមិត្រពាំងសេស សង្កាត់គោកចក បានបាញ់ចំនួន៣គ្រាប់បន្ថែមទៀត ជនសង្ស័យមានឈ្មោះតាន់ ភីរម្យ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរប៉ូលីសចរាចរណ៍ ខេត្តសៀមរាប។

ដោយបានធ្វើសកម្មភាពបាញ់បោះសេរី ដោយជិះម៉ូតូម៉ាកស្កូពីពណ៌សផ្លាក លេខ នប ០៩៤៩ មានគ្នាពីនាក់ប្តីប្រពន្ធ បន្ទាប់មកសមត្ថកិច្ច បានឃាត់ខ្លួន នៅផ្ទះជនសង្ស័យ នៅភូមិឃុំខាងលើ នឹងបានយកមក សាកសួរនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់គោកចក។

ទោះយ៉ាងណា ករណីនេះ គេអាច សន្និដ្នាន ជំហ៊ានដំបូងថា អាចផ្ដើមចេញពីទំនាស់ ជាមួយអាជីវករនៅរផ្សារកុងទីន័រ។ ប្រភពពី SR

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ